សមត្ថកិច្ច​ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែលជា​ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ ពាក់ព័ន្ធ​ការចែក​ចាយ​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃទី​៧ ខែ​ឧ​ស​ភា ឆ្នាំ​២០១៤ ស្ថិតនៅ ភូមិ​ទួលគោកសង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ខណៈដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​មានឈ្មោះ  រស់ ស្រី​សរ អាយុ ២០​ឆ្នាំ ស្នាក់នៅ​ក្រោយ​អង់​តែ​ន​ទួលគោក ។ ក្រោយ​ឃា​ត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ឆែកឆេរ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៤៤​កញ្ចប់​។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់ ៕

09-5-2014 (1) 09-5-2014 (2)

 

Leave a Reply

(*) Required, Your email will not be published