សិច​ស្រណុក​ស្រួល លុះត្រាតែ​គូរ​ស្នេហ៍​យល់ចិត្ត​

, , Leave a comment

​រឿង​សំខាន់​របស់​សិច គឺ​កើតឡើង​ពី​អារម្មណ៍ ប្រសិនបើ​គ្មាន​អារម្មណ៍​ទេ ទោះបី​អាច​ប្រព្រឹត្តទៅបាន​ក៏ពិតមែន ប៉ុន្តែ​មិន​ទទួលបាន​នូវ​ភាព​ស្រ​ណុ​ក​​ស្រួល​ក្នុង​តម្រេក​កាមគុណ​នេះឡើយ ។ខាងក្រោម​នេះ គឺជា​ដំណោះស្រាយ​ដែល​ពាក់ព័ន្ធ​នឹង​អារម្មណ៍​មុននឹង​ឈានទៅដល់​ការរួម​ភេទ ។​

 

-​អារម្មណ៍ និង​រាងកាយ ៖ សិច​កើតឡើង​ដោយសារ​អារម្មណ៍ ប្រសិនបើ​អារម្មណ៍​កើតមាន​ក៏ដោយ ប៉ុន្តែ​បើ​ស្ថានភាព​រាងកាយ​មិនទាន់​ប្រុងប្រៀប​សម្រាប់​សិច​ទេនោះ​ក៏​សិច​មិនអាច​ដំណើរការ​ទៅតាម​ចិត្ត​ដែល​យើង​ចង់បាន​ដែរ ។

 

-​រក​មូលហេតុ​មិន​ស្រណុក​ស្រួល ៖ ពេលខ្លះ​អ្នកដឹង​ពី​បញ្ហា​បាន ប៉ុន្តែ​អ្នក​មិន​ព្រម​ដោះស្រាយ​បញ្ហា​ភ្លាមៗ នោះទេ ដោយ​គិតថា ទុក​វា​ឱ្យ​ទៅតាម​ដំ​ណើរ ព្រោះ​ដោយសារ​មិន​ចង់​ប្រឈមមុខ​ជាមួយ​វា ។ ឯ​ការស្វែងរក​ឱ្យឃើញ​ពី​មូលហេតុ ក៏​មិនមែនជា​ការងាយស្រួល​ឡើយ ។ រឿង​សេ​ច​ក្តី​សុ​ខ​​នៃ​តម្រេក​កាមគុណ​នេះ គឺជា​រឿង​ដែល​អ្នក​ទាំងពីរ​ត្រូវ​ស្វែងរក​ឱ្យឃើញ​វា​ពុំមែន​ជា​រឿង​សម្រាប់​ភាគី​បុរស​តែ​ម្នាក់​នោះទេ ។ ចំណែក​ស្ត្រី​ដើម្បី​ទទួលបាន​សេចក្តីសុខ​ដល់​កម្រិត​កំពូល​ក៏ត្រូវ​ហ៊ាន​ជជែក​រក​មូលហេតុ​នៃ​ការ​រួមភេទ ដែល​ប្រព្រឹត្តទៅ​មិនមាន​ភាព​ស្រណុក​ស្រួល​ដូចដែល​ចិត្ត​ ខ្លួ​ន​ឯង​ចង់បាន​នោះ​ផងដែរ ។​

 

-​រួមគ្នា​ដោះស្រាយ​បញ្ហា ៖ ការនិយាយ​ពិភាក្សា​ដោយ​មិន​ទម្លាក់កំហុស​ឱ្យ​គ្នា នឹងធ្វើ​ឱ្យ​អ្នក​រកឃើញ​នូវ​បញ្ហា ។ នៅពេល​រកឃើញ​បញ្ហា​ហើយ​ត្រូវ​រួ​ម​គ្នា​ដោះស្រាយ​កង្វល់​ដែល​កើតមាន​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​កាត់បន្ថយ​នូវ​ភាព​តានតឹង​នៅក្នុង​អារម្មណ៍ ។​

 

-​អ្វីដែល​មិន​ចូលចិត្ត​ត្រូវ​បាប់​គ្នា​ឱ្យដឹង ៖ ការមិនយល់​ចិត្ត​យក​ថ្លើម​គ្នា អ្នកនឹង​ទទួលបាន​នូវ​ភាព​សៅហ្មង​មកឱ្យ​ខ្លួនឯង ។ ទោះបី​អ្នក​ព្យាយាម​រួ​ម​ភេ​ទ ដើម្បី​បំពេញចិត្ត​ប្តី​ក៏ដោយ​បើ​រាងកាយ​មិន​តបស្នង​ក៏​គ្មាន​ភាព​ស្រណុក​ស្រួល​អ្វី​ឡើយ ។ នៅ​ទីបញ្ចប់​វា​នឹង​ធ្វើឱ្យ​ខូច​អារម្មណ៍​របស់​អ្នក​ទាំងពីរ ។ ដូចនេះ អ្នក​ទាំងពីរ​ត្រូវតែ​ប្រាប់​គ្នា​ឱ្យបាន​ដឹង​ពី​បំណង​របស់ខ្លួន ។​

 

-​សិច​ត្រូវការ​ពេលវេលា ៖ ការឡើង​គ្រែ​ដោយ​សង្ឃឹមថា អវយវៈ​ភេទ​របស់​ខ្លួនឯង​ឡើង​រឹង ឬ​របស់​ស្ត្រី​មាន​ទឹករំអិល​ចេញមក​ផ្សើម​ភ្លាមៗ​នោះ វា​ពុំ​មែ​ន​ជា​រឿង​ពិត​ឡើយ ។ ករណីនេះ​មានតែ​នៅក្នុង​សាច់រឿង​វីដេអូ​សិច​ប៉ុណ្ណោះ ។ វិធី​ត្រឹមត្រូវ​គឺ​អ្នក​និង​គូស្នេហ៍​ស្ថិតនៅលើ​គ្រែ​ជាមួយគ្នា ទាំង​ស​ម្លៀ​ក​បំពាក់​នែបនិត្យ​កៀកកើយ និយាយ​រឿង​អនុស្សាវរីយ៍​ឱ្យ​គ្នា​ស្តាប់​ទៅវិញទៅមក​ច្របាច់​ធ្វើ​ម៉ាស្សា​ឱ្យ​គ្នា ទៅវិញទៅមក​ដើម្បី​បំបាត់​នូវ​ភាព​ត​ប់​ប្រ​មល់​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ធូរស្បើយ​មុននឹង​ចាប់ផ្តើម​រួម​ស្នេហ៍​ជាមួយគ្នា ៕

surprising-facts

 

Leave a Reply

(*) Required, Your email will not be published