មើម​ការ៉ុត​អាចជួយ​ទប់ស្កាត់​រោគ​មហារីក​សួត​

, , Leave a comment

​ពណ៌​ទឹកក្រូច​ដ៏​ស្រស់​របស់​មើម​ការ៉ុត​មិនមែន​គ្រាន់តែ​ជា​ពណ៌​ម្យ៉ាង​ជួយ​ឱ្យមាន​ការទាក់ទាញ​ក្នុង​រឿង​សោភណភាព​តែប៉ុណ្ណោះ​ទេ ព្រោះ​ការពិត​ពណ៌​ដ៏​ស្រស់​នេះ ជា​អាវ​ក្រោះ​ការពារ​រោគ​មហារីក​សួត​យ៉ាង​ពូកែ​បំផុត ។ ពណ៌​លឿង​ស្រស់​របស់​ការ៉ុត​បានមក​ពី​បេ​តា​ការ៉ូ​ទីន ដែលជា​សារជាតិ​ម្យ៉ាង​នៅក្នុង​ក្រុម​ការ៉ូ​ទីន ដែល​រាងកាយ អាច​បំប្លែង​ជា​វីតាមីន C ។ ដូច្នេះ​តើ​អាច​ការពារ​រោគ​មហារីក​នេះ​បាន​ដោយ​របៀប​ណា ?

 

​ក្នុង​ឆ្នាំ​១៩៨១ លោក វេជ្ជបណ្ឌិត រី​ឆាត ឆា​គែល ជំនាញ​ផ្នែក​រោគ​ឆ្លង​ពី​សាកលវិទ្យាល័យ​តិច​សាស់ អាមេរិក និង​ក្រុមការងារ​បាន​ប្រមូល​ទិន្នន័យ​ពី​ប្រជាពលរដ្ឋ ២.០០០ នាក់ ដោយ​ស្រាវជ្រាវ​ថយក្រោយ​ទៅកាន់​ឆ្នាំ ១៩៥៧ ថា តើ​ពួកគេ​បាន​បរិភោគ​អាហារ​អ្វីខ្លះ​ក្នុង​ចំនួន​១៩៥ ប្រភេទ​ដែល​បានកំណត់​ទុក និង​មាន​នរណា​ខ្លះ​កើតរោគ​មហារីក​សួត ។​
​លទ្ធផល​ស្រាវជ្រាវ​បាន​រកឃើញថា អ្នក​បរិភោគ​អាហារ​មាន​ជាតិ បេ​តា​ការ៉ូ​ទីន​ច្រើន អាចជួយ​កាត់បន្ថយ អត្រា​ប្រឈម​នឹង​រោគ​មហារីក​សួត ក្នុងនោះ​ទោះបី​អ្នក​ជក់បារី​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយចុះ ។​

 

​ចំណែក​អ្នក​បរិភោគ​អាហារ​ដែលមាន​បេ​តា​ការ៉ូ​ទីន​តិច​បំផុត​នឹង​ប្រឈម​កើតរោគ​មហារីក​សួត ច្រើនជាង​អ្នក​បាន​បរិភោគ​ច្រើន​បំផុត​ដល់​៧​ដង​ឯណោះ ។ ក្រៅពីនេះ​ក្រុម​ពិសោធ​រកឃើញ​ទៀតថា អ្នក​ដែល​ឈប់​ជក់បារី​២-៩​ឆ្នាំ តែ​បានទទួល​សារជាតិ​ក្រុម​ការ៉ូ​ទីន​ក្នុង​កម្រិត​ទាប និង​ប្រឈម​ជាមួយ​ជំងឺមហារីក​បំពង់​អាហារ​ខ្លាំង​ជាង​អ្នក​បរិភោគ​ផ្លែឈើ​ដែលមាន​ជាតិ​ការ៉ូ​ទីន​ខ្ពស់​រហូតដល់​៥ ដង​ទៀតផង ។​

 

​ក្នុង​មើម​ការ៉ុត​ទម្ងន់​១០០​ក្រាម មាន​ការ៉ូ​ទីន​៣,២៦ មិ​ល្លី​ក្រាម ។ គេ​បាន​ណែនាំ​ថា ការទទួល​ទាន​មើម​ការ៉ុត​ក្នុង​មួយថ្ងៃ​មួយ​មើម​អាច​ការពារ​ជំងឺមហារីក​សួត ។ លើសពីនេះ​ទៀត​ក៏​នៅមាន​វីតាមីន​A វីតាមីន​B6 វីតាមីន​C និង​កាក​សរសៃ​អាហារ​ទៀតផង ។  ចំណែក​ប្រយោជន៍​ដែល​ទទួលបាន​វិញ​ក្នុង​រឿង​សុខភាព​ជួយ​បង្កើត​ខ្លាញ់​នៅក្នុង​ថ្លើម​ជួយ​សម្រួល​ការងារ​ថ្លើម​កាន់តែ​ល្អ និង​ជួយ​ព្យាបាល​អាការ​ស្រវាំងភ្នែក ។​

 

​មើម​ការ៉ុត​ដែលមាន​គុណភាព​ល្អ​គឺ​មើម និង​សម្បុរ​ស្រស់​គ្មាន​ស្នាម ជាំ ។​គួរ​រក្សា​ការ៉ុត​ក្នុង​ទូទឹកកក​ឱ្យ​ឆ្ងាយ​ពី​ផ្លែ​ប៉ោម ព្រោះ​ឧស្ម័ន​អេ​ទី​ឡែ​ន​ដែល​ភាយ​ចេញពី​ផ្លែ​ប៉ោម​នឹង​ធ្វើឱ្យ​ការ៉ុត​មាន​រសជាតិ​ល្វីង ៕

beautifies-skin

 

Leave a Reply

(*) Required, Your email will not be published