ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ បើករថយន្ត​បុក​គេ​ហើយ ចុះមក​វាយ​ជនរងគ្រោះ​ថែមទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ហេតុការណ៍​គួរ​ឲ្យ​ពិបាក​យក​ភ្នែក​មើល​និង​គួរ​ឲ្យ​ឈឺចាប់​មួយ​បានកើត មាន​ឡើង​ចំពោះ​បុរស​ម្នាក់​ជា​អ្នក​ដឹក​ពង​ទា​លក់ ដោយសារ​ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​សែន​សុខ បើក​បុក បណ្តាលឱ្យ​ដួល​និង​បែក​ពង​ទា​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ថែមទាំង​អ្នកបើករថយន្ត​បង្ក​នោះ​ចុះមក​វាយ​ជនរងគ្រោះ​មួយ​ដៃ​ខៀវ ភ្នែក ថែមទៀត ទើប​អ្នកបើករថយន្ត​នោះ​បើករថយន្ត​គេច​បាត់​ដោយ​សុវត្ថិភាព​ដោយ​មិន ខ្វល់​នូវ​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​នោះឡើយ​។  ហេតុការណ៍​គួរ​ឲ្យ​ឈឺចាប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៨ ឧសភា ២០១៤ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​២០០២ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដឹក​ពង​ទា​ឆ្លងផ្លូវ​ដើរ​លក់​តាម​ភូមិ ហើយ​ត្រូវ​រថយន្ត​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​សែន​សុខ​បុក​ទាំង​កំរោល ។​

 

​អ្នកបើកបរ​រយ​ន្ត​បង្ក​រួច​ប្រើ​ហិង្សា ដាក់​បុរស​ដឹក​ពង​ទា​នោះ​ឈ្មោះ សៀក ជា​ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ ។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ​វ៉ា សុខ​ខឿន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។​

 

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដឹក​ពង​ទា​រាប់រយ​គ្រាប់ លក់​នៅក្នុង​ភូមិ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដើម្បី​បាន​ប្រាក់ចំណេញ​តិច តួច​ចិញ្ចឹម​គ្រួសារ​។​លុះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បានតែ​បន្តិច​ក៏ត្រូវ​រថយន្ត​របស់​គ ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ពណ៌​ស មកដល់​បោះពួយ​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ទាំង​កំរោល​បណ្តាល ឲ្យ​ម៉ូតូ​ដួល​និង​ចាក់ចោល​ពង​ទា​រាប់រយ​គ្រាប់​លើ​ដងផ្លូវ ព្រមទាំង​បែក​ខ្ចាត់ខ្ចាយ​ពេញ​ផ្លូវ​។ ក្រោយ​មាន​ឧប្បត្តិ​ហេតុនេះ​ភ្លាម គេ​ឃើញ​ប្រធាន​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ឈ្មោះ​សៀក ជា​អ្នកបើកបរ​រថយន្ត​នេះ​បាន​ចុះ​ពីលើ​រថយន្ត​ដើរ​សំដៅ​ទៅកាន់​ជន​រង គ្រោះ​រួច​វាយ​មួយ​ដៃ​ចំ​ផ្ទៃមុខ​ធ្វ​ឲ្យ​ជនរងគ្រោះ​ខៀវ​ភ្នែក ទើប​ជនបង្ក​ឡើង​បើករថយន្ត​ចេញទៅ​ធ្វើ​ព្រងើយ ដែល​ករណីនេះ​ធ្វើ​ឲ្យ​អ្នកឃើញ​ផ្ទាល់​ភ្នែក នាំគ្នា​ហួសចិត្ត​និង​លាន់មាត់​ថា បុណ្យស័ក្តិ​ត្រឹម​ប្រធាន​សន្តិសុខ​ខណ្ឌ​សោះ​អាង​អំណាច​ជិះ ជាន់​រាស្ត្រ​ស្លូតត្រង់​ប៉ុណ្ណឹង​ទៅហើយ ចុះ​ទម្រាំ​មានអំណាច​ធំ​ជាងនេះទៅទៀត តើ​រាស្ត្រ​ស្លូតត្រង់​ប៉ុន្មាន​នាក់​ដែល​រងគ្រោះ​ដោយ​អំណាច​លោក​ប្រធាន សន្តិសុខ​ដ៏​មហិមា​ម្នាក់នេះ​?

 

​ទោះ យ៉ាងណា​បន្ទាប់ពី​កើតហេតុ​រួច ប្រជាពលរដ្ឋ​មានការ​អាណិតអាសូរ​ដ​ល់​ជនរងគ្រោះ​រួច​បាននាំគ្នា​ជួយ រើស​និង​ជួយ​ទិញ​ពង​ទា​ព្រមទាំង​បាន​ជេរប្រទេច​ដាក់​បណ្តាសា​រលោក ប្រធាន​សន្តិសុខ​សណ្តាប់ធ្នាប់​រូបនេះ​យ៉ាង​ចាស់​មាត់​។​ ​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​លោក សៀក ប្រធាន​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ មិន​សុំ​ការអធិប្បាយ​បានទេ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ ឧសភា ឆ្នាំ​២០១៤ នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ដើម្បី​សុំ​សម្ភាសន៍ ៕

08-5-2014-(6)

08-5-2014 08-5-2014-(1) 08-5-2014-(2) 08-5-2014-(3) 08-5-2014-(4) 08-5-2014-(5)  08-5-2014-(7) 08-5-2014-(8)

 

Leave a Reply

(*) Required, Your email will not be published