ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​រដ្ឋ បន្លំ​ភ្នែក​សម្ថ​កិច្ច តែ​ត្រូវ​បង្ក្រាបបាន​នៅ​ស្រុក​ប្រាសាទ​សំបូរ​

, , Leave a comment

​ខេត្តកំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៤ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ​បាន​ដឹកនាំ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំនិង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ស្ទាក់ចាប់​រថយន្ត​កូរ៉េ​ចំណុះ​៣​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ រដ្ឋ​17-5-0006 ដែល​ឈ្មួញ​បាន​ដឹក​ចេញពី​ស្រុក​សណ្ដាន់​ឆ្លងកាត់​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ស្រុក​សន្ទុក ឆ្ពោះទៅ​ខេត្តកំពង់ចាម​តែ​សំណាងអាក្រក់​រថយន្ត​ដឹក​បទល្មើស​បាន​បែក​កង់​នៅ​ចំណុច​ភូមិ អណ្តូង​៣ ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ នៅវេលា​ម៉ោង​២​និង​៣០​នាទី ក្រោយមក​ម្ចាស់​រថយន្ត​បាន​នាំយក​ឈើ​ទាំងនេះ​ទៅ​ទុក​លាក់​នៅក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​។​

 

​បទល្មើស​ឈើ​ប្រណីត​ខុសច្បាប់​ដែល​ឈ្មួញ​បាន​ដឹក​យកទៅ​ទម្លាក់​ក្នុងព្រៃ​ចំនួន​៣​កន្លែង​ជិតគ្នា​នេះ​ត្រូវបាន លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ​បញ្ជា​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដឹកនាំ​កម្លាំង​ទៅ​ស្ទាក់ចាប់​ឈ្មួញ​ដែល បម្រុង​ដឹកឈើ​ចេញពី​គោលដៅ​ទុក​លាក់​។ ក្នុង​សកម្មភាព​បង្ក្រាប​បទល្មើស​នេះ​ត្រូវបាន​ឃាត់ខ្លួន​បុរស​ជា​តៃកុង​ឡាន​ម្នាក់​ឈ្មោះ​ស៊ុន វិចិត្រ ភេទ ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​បា​ល័​ង្គ​ស្រុក​បារាយណ៍​ក្នុងនោះដែរ​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ អួ​ង រស់នៅ​កំពង់ថ្ម​ជា​អ្នក​រត់ការ​ដោយ​ប៉ាវ​ផ្តាច់​ទាំ​ឡាន ទាំង​ឈើ​ចំនួន ៣០០០​ដុល្លារ សម្រាប់​នាំចេញ​ពី​ស្រុក​សណ្តាន់ ឆ្ពោះទៅ​ខេត្តកំពង់ចាម​។​

 

​តាមប្រភពព័ត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា លោក អួ​ង ជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ នៅ​កំពង់ថ្ម ដឹកឈើ និង​រត់​ការដឹកឈើ​ខុសច្បាប់ ចេញពី​ស្រុក​សណ្ដាន់ និង​ពុំ​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន ចេញមុខ​ចាប់​ឈើ​របស់គេ​នោះទេ តែ​ថ្ងៃនេះ​ប្រហែលជា​ដល់​ថ្ងៃ​អ​ន្សា​ហើយ​បានជា​រថយន្ត បែក​កង់​ទៅមុខ​លែងរួច ទើប​បែក​ការរត់​ចរចា​ទាំងយប់ ដល់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​សមត្ថកិច្ច​ក្នុង​ខេត្ត​តែ​ព្រះ​អត់​ជួយ ទើប​ត្រូវបាន​ព្រះរាជអាជ្ញា​ក្របួច​តែម្តង​។ វត្ថុតាង​ទាំងអស់​ត្រូវបាន​ដឹកជញ្ជូន​មកកាន់ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កំពង់ធំ ដើម្បី​រក្សាទុក ដែលមាន​ចំនួន​ឈើ​ជាង​៧​ម៉ែត្រគូប មានមុខ ៣៥​ទៅ​៤០៕

08-5-2014-(1)

08-5-2014 08-5-2014-(4) 08-5-2014-(3) 08-5-2014-(2) 

 

Leave a Reply

(*) Required, Your email will not be published