ប្រទេសចិន ៖ កាលពីពេលថ្មីកន្លងទៅនេះ នៅឯសួនទឹកកម្សាន្តដ៏ធំមួយ Chime-Long ស្ថិតក្នុងស្រុក Panyu ទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន មានរៀបចំការប្រកួតថើបគ្នាចម្លែកមួយ ដោយគ្មានជួយខ្យល់អុកស៊ីហ្ស៊ែន ដើម្បិប្រារព្វទិវាថើបគ្នាអន្តរជាតិ(International Kissing Day) ដោយមានគូស្នេហ៍ចំនួន ១០ គូ បានស្ម័គ្រចិត្តចូលរួមប្រកួត ។ ជាលទ្ធផល ឃើញថា គូស្នេហ៍១គូអាចធ្វើបានជោគជ័យ តាមលក្ខន្តិកៈរបស់គណៈកម្មការ ដោយពួកគេអាចថើបគ្នានៅក្រោមទឹក បានរយៈពេលយូរជាងគេ គឺ ៥៧ វិនាទី ៕