ដឹក​គ្រញូង ភ្លេច​ឲ្យ​សំណែន​ទៅ​ម្ចាស់​តាមផ្លូវ ព្យាយាម​បើក​គេច សល់​ត្រឹមតែ​ធ្យូង​(​វីដេអូ​)

, , Leave a comment

​ខេត្ដ​សៀមរាប ៖ រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង​ដឹកឈើ​គ្រញូង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅសល់តែ​គ្រោងឆ្អឹង​ដោយសារ​បើកបរ​លឿន​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹកស្រូវ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​រួចហើយ​ជ្រុល​បុក​ដើមឈើ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បណ្ដាល​ឲ្យ​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​រងរបួស​ធ្ងន់​បាក់ជើង​ខាងស្ដាំ ចំណែក​អ្នកបើករថយន្ត​បង្ក​បើកទ្វារ​រត់​បាត់ស្រមោល ។​

 

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម  ពណ៌​ស​ពាក់ ស្លាក​លេខ​ភ្នំពេញ​2A-2633 បាន​បើក​មកពី​ទិស​ខាងជើង​ចំណែក​រ៉ឺម៉ក​បើក​ខាងមុខ ។ លុះ​មក​ចំណុចកើតហេតុ​រថយន្ត​ក៏បាន​បុក​រ៉ឺម៉ក​ពីក្រោយ​តែម្ដង ហើយ​រេ​ទៅខាង​ឆ្វេង​បុក​ដើមកា​ស្យា​ទៅមុខ​លែងរួច ។ ភ្លាមៗ​នោះ​ពួកគាត់​បានឃើញ​មនុស្ស​៣​នាក់​ចេញពី​រថយន្ត​បង្ក​រត់គេច ខ្លួន​បាត់ស្រមោល ។​

 

​ជនរងគ្រោះ​ដែលជា​អ​ក្ន​បើក​រ៉ឺម៉ក​មានឈ្មោះ កែវ វណ្ណៈ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប ក្រោយ​កើតហេតុ​ត្រូវបាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។ ចំណែក​រ៉ឺម៉ក​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខ្នារ សណ្ដាយ រីឯ​ស្រូវ​ត្រូវ​ក្រុមគ្រួសារ​រងគ្រោះ​បានមក​យកទៅ​លំនៅឋាន ៕

08-5-2014-(2)

08-5-2014 08-5-2014-(1)  08-5-2014-(3) 08-5-2014-(4) 08-5-2014-(5)

 

Leave a Reply

(*) Required, Your email will not be published