សមត្ថកិច្ច​ឃាត់ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បក្ខពួក ពាក់ព័ន្ធ​លួច​ឈើ​ពក មានតម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ករណី​លួច​ឈើ​ពក​ដែលមាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិកកាលពី​វេលា​១២​និង​៣០​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លំហែកាយ​ស្ថិតក្នុង​ក្រុមទី​១៤​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប​ខណ្ឌ​ប្ញ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​មានឈ្មោះ តឹក បូរ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្នាក់នៅ​ផ្ទះជួល ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ប្ញ​ស្សី​កែវ និង​ម្នាក់ទៀត​មានឈ្មោះ ពេញ ពៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អតីត​អ្នកយាម​ដី​ម្ចាស់​ឈើ​ខាងលើ​មាន​ស្រុកកំណើត​នៅឯ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។ ចំណែក​ជនរងគ្រោះ​ដែលជា​ម្ចាស់​ឈើ​នោះ​ឈ្មោះ ឃី វិបុល​បុត្រា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​បើតាម​ការរៀបរាប់​ម្ចាស់​ឈើ​ដែលជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ដែល​ធ្លាប់​ធ្វើការ​ជា​អ្នកយាម​ដី​ឲ្យ​គាត់​នោះបាន​សុំ​ឈប់​ធ្វើការ​ជាមួយ​គាត់​ទៅធ្វើ​ការ​យាម​ដី​ឲ្យ​គេ​ជិត​ព្រំដី​របស់គាត់ ហើយ​គាត់​បាន​រើស​អ្នកយាម​ដី​ថ្មី​២​នាក់​បន្ថែមទៀត​មក​យា​ម​ជំនួស ។ លុះ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ ស្រាប់តែ​កម្មករ​យាម​ដី​របស់គាត់​បាន​ទូរស័ព្ទ​ប្រាប់ថា ឈើ​របស់គាត់​ត្រូវគេ​លួច​ពេលដែល​គាត់​មក​មើល​ស្រាប់តែ​បាត់​មែន ហើយ​គាត់​ក៏បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​សង្ស័យ​លើ​ជនសង្ស័យ​រូបនោះ​ដែល​ធ្លាប់​យាម​ដី​អោយ​គាត់​កាលពី​លើក​មុនពេល​ដែល​គាត់​ទៅរក​ជនសង្ស័យ​រូ​ម​នោះ​នៅ​ដី​ជាប់​ព្រំ​គ្នា​តែ​ត្រូវបាន​គេ​ប្រាប់ថា​ទៅ​ស្រុកកំណើត​គាត់​ក៏បាន​ទៅតាម​រក​ដល់​ស្រុកកំណើត​ស្រាប់តែ​ឃើញ​ជនសង្ស័យ​រូបនោះ​ទោះ​ប​ធ្វើការ​ឃាត់ខ្លួន​យកមក​ប្រគល់អោយ​សមត្ថកិច្ច​បុ​ស្ដ៍​ព្រែកលៀប​ដើម្បី​ស្រាវជ្រាវ​រក​បក្សពួក​ជ​ន​សង្ស័យ​រូបនោះ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​។

 

​ឈើ​ពក​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ប្រគល់ឱ្យ​ម្ចាស់​គេ​វិញ​ហើយ​ចំណែក​ជនសង្ស័យ​ទាំង​2​នាក់​សមត្ថកិច្ច​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមច្បាប់​៕

8-5-2014-(1) 8-5-2014-(2)

 

 

Leave a Reply

(*) Required, Your email will not be published