ជនសង្ស័យ​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​ប្លន់​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​លួច​ប្លន់​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៥ និង​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៤ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ លឹម ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​ម្នាក់ទៀត​មានឈ្មោះ នួន ចំរើន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​ពិតប្រាកដ​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ នួន ចំរើន កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ ខែឧសភា នៅក្នុង​សង្កាត់​ទឹកថ្លា តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ណារ៉ាក់ សានី​តា និង​ប្តី​ឈ្មោះ ថា​រិ​ន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ពីបទ​ឆបោក​លួច​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក XR ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​1BV-3432 ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤​នេះ​។​

 

​ក្រោយ​ឃាត់ខ្លួន និង​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា គេ​មាន​បក្ខពួក​ម្នាក់​ឈ្មោះ លឹម​ហេង ជា​មេខ្លោង ទើប​ប៉ូលិស​បាន​ឈានទៅ​ចាប់ខ្លួន និង​ឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ លឹម​ហេង រកឃើញ​អាវុធ​ខ្លីម៉ាក K5​។ ចំនួន​១​ដើម មាន​គ្រាប់​ចំនួន​៥​គ្រាប់​និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​៤​គ្រឿង​មាន​លេខ ភ្នំពេញ​1BN-2979 ភ្នំពេញ 1BB-9819 ភ្នំពេញ​1AE-3979 និង​ស្លាក​លេខ​ខេត្តបាត់ដំបង 1G-8744 ជាមួយគ្នានេះដែរ ប៉ូលិស​ក៏បាន​រកឃើញ​ឧបករណ៍​សម្រាប់ កាច់​សោ​.​ក​ម៉ូតូ​ចំនួន​១ និង​ដកហូត​ម៉ូតូ​ម៉ាក FTR ពណ៌​ខ្មៅ លាយ​ក្រហម​ពាក់​ស្លាក​លេខ​ខេត្តកណ្តាល 1N-5712 ពីក្នុងផ្ទះ​ជនជាប់ចោទ​៕

8-5-2014

 

Leave a Reply

(*) Required, Your email will not be published