ដោយសារ​ប្រាក់ខែបើក​មិនទាន់ លុយចាយ​មិន​គ្រប់ មន្ត្រី​យោធាម្នាក់ នាំ​គូកន​ចេញ​លួច ឆក់ ប្លន់ ទ្រព្យសម្បតិ្ត​អ្នកដទៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភាព​ចង់​មាន ចង់បាន ហួស​ក្បួនតម្រា​បាន​ជំរុញ​ឲ្យ​បុរស​ម្នាក់​ដែលជា​មន្ត្រី​យោធា សហការ​ជាមួយ​គូកន​ចេញ​ឆក់ និង​លួ​ចស​ម្ប​តិ្ត​អ្នកដទៃ​តាមផ្លូវ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋនិង​កម្លាំង​សមត្ថកិច្ច​ព័ទ្ធ​ចាប់បាន ក្រោយ​ពេលធ្វើ​សម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ ពេល​កំពុង​ជិះ​ម៉ូតូ​កង់​បី តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៤ តាមផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​ផែ​ថ្ម ក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

 

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​កង់​បី​តាមផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ចេញពី​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥ ហើយ​មាន​ស្ពាយ​កាបូប​នៅ​ចំហៀង ស្រាប់តែ​ពេលទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B-8745 ក្នុងទិសដៅ​ស្រប​ទិស​គ្នា បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ ។ ភ្លាមៗ​នោះ​អ្នកបើក​ម៉ូតូ​កង់​បី បាន​កាច់ចង្កូត​មក​ខាងឆ្វេង​ដៃ បណ្ដាល​ឲ្យ​បុក​ម៉ូតូ​ជនសង្ស័យ​ដួល​នៅនឹងកន្លែង​កើតហេតុ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់បាន​ម្នាក់ រីឯ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់ ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់បាន​នោះ​មានឈ្មោះ រឹម សារិទ្ធ អាយុ​២៨​ឆ្នាំ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ខាងក្រោយ​សាលា​ពញាក្រែក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយ​អះអាងថា ជា​មន្ត្រី​យោធា ។ ចំណែក​ម្នាក់ទៀត​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​នោះទេ ព្រោះ​បាន​រត់គេចខ្លួន ។

 

​ក្រោយ​ចាប់​ឃាត់ខ្លួន​មន្ត្រី​យោធា ដែលជា​ជនសង្ស័យ ទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុ​លា​ការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​នោះ កម្លាំង​សមត្ថកិច្ច​បាន​នឹង​កំពុងធ្វើការ​ស្រា​វ​ជ្រា​វ ដើម្បី​តាម​ចាប់ខ្លួន ៕

8-5-2014-(7)

8-5-2014-(1) 8-5-2014-(2) 8-5-2014-(3) 8-5-2014-(4) 8-5-2014-(5) 8-5-2014-(6)  8-5-2014-(8)

 

Leave a Reply

(*) Required, Your email will not be published