អំណាច​ថ្នាំញៀន បាន​ពង្វក់ស្មារតី​ឲ្យ​បុរស​ម្នាក់​ដុតបំផ្លាញ​ទ្រព្យសម្បតិ្ត​ក្នុងផ្ទះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់​ញៀន​ថ្នាំ​ខ្លាំងពេក​បាន​ប្រមូល​សម្ភារ​ក្នុងផ្ទះ​ដុតបំផ្លាញ​ចោល​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្សែ​ង​ហុ​យ​​ឡើងលើ ខណៈដែល​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពីផ្ទះ ប៉ុន្ដែ​មិន​បង្ក​ឲ្យ​ឆេះ​ផ្ទះ​នោះទេ ពីព្រោះ​ក្រុម​អ្នកភូមិ​មានការ​ភ្ញាក់ផ្អើល និង​ទូរស័ព្ទ​ហៅ​រ​ថ​យ​ន្ដ​ពន្លត់អគ្គីភ័យ​ចេញទៅ​ជួយ ។ ករណី​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃត្រង់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ នៅក្នុង​ភូ​មិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ​នៅផ្ទះ​ខាងលើ​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ឃើញ​មាន​ផ្សែងហុយ​យ៉ាង​ខ្មួលខ្មាញ់​តាម​បង្អួច​ក៏​នាំគ្នា​ទៅ​មើលឃើញ​ជនសង្ស័យ​ម្នាក់​ដែល​គេ​ដឹងថា អ្នកញៀន​ថ្នាំ​កំពុង​ស្រែក​ឡូឡា​នៅក្នុង​ផ្ទះ​ធ្វើ​ឲ្យ​គេ​សង្ស័យថា​ជននេះ​ជា​អ្នក​ដុត​សម្ភារ​ក្នុង ផ្ទះ​រួច​ក៏​នាំគ្នា​យក​ទឹក​ទៅ​ជះ​ពន្លត់​និង​ខ្លះទៀត​ទូរស័ព្ទ​ហៅ​រថយន្ដ​ពន្លត់អគ្គីភ័យ​មកជួយ​អន្ដរាគមន៍​ហើយ​មួយសន្ទុះ​ក្រោយមក​ទើប​ភ្លើង​រលត់ ។​

 

​បន្ទាប់ពី​ភ្លើង​រលត់​ទៅ​ទើប​គេ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ដុត​សម្ភារ​ក្នុងផ្ទះ ខណៈដែល​ជននេះ​មាន​ស្មារតី​មិនសូវ​នឹង ដើម្បី​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​តាមច្បាប់ ៕

8-5-2014

 

Leave a Reply

(*) Required, Your email will not be published