Wilson Tsui ថត​ឈុត​អ​ក្រា​ត​កាយ​ក្នុង​ខ្សែភាពយន្ត​ថ្មី​

, , Leave a comment

​ប្រទេស​ចិន ៖ អតីត​តារា​សម្តែង​របស់​ទូរទស្សន៍ TVB  លោក Wilson Tsui (艾威) ថត​ឈុត​អ​ក្រា​ត​កាយ​សម្រាប់​ខ្សែភាពយន្ត​ថ្មី The Great Yinyang Hotel <艾威> ដែល​ដឹកនាំ​ដោយ​លោក Stephan Yip (葉天行)​។ ដោយ​តារា​សម្តែង​វ័យ ៥៥ ឆ្នាំ​រូបនេះ​បាន​ដោះ​សម្លៀកបំពាក់​របស់លោក​ចេញ​ទាំងអស់​នៅក្នុង​ឈុត​សម្តែង​របស់លោក ដោយ​លោក​បាន​បិទបាំង​នៅ​កេរ​ខ្មាស​ជាមួយនឹង​ស្លឹកឈើ​មួយចំនួន​ប៉ុណ្ណោះ​។​

 

​បន្ទាប់ពី​បានធ្វើ​ការឱ្យ​ទូរទស្សន៍ TVB អស់​ជាង​៣០​ឆ្នាំ លោក Wilson បាន​ចាក​ចេញទៅ​សម្តែង​ឱ្យ​ទូរទស្សន៍ HKTV នៅក្នុង​ឆ្នាំ ២០១២​។ ប៉ុន្តែ​នៅពេលដែល​ទូរទស្សន៍ HKTV ពុំបាន​ទទួល​សិទ្ធិ​ក្នុងការ​ផ្សាយ​ពី​អា​ជ្ងា​ធរ​ក្រុង​ហុងកុង បានធ្វើឱ្យ​បុគ្គលិក និង​តារា​សម្តែង​មួយចំនួន​បាត់បង់​ការងារ ហើយ​លោក​ក៏​ត្រូវបាន​ទូរទស្សន៍ TVB  ស្នើឱ្យ​លោក​ត្រលប់​មកវិញ បើទោះបីជា​លោក​នៅពេលនោះ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ការងារ​ថ្មី​ក៏ដោយ តែ​លោក Wilson បាន​បដិសេធ​នឹង​សំនើរ​នេះ​។ ជា​ភ័ព្វសំណាង​របស់លោក Wilson មិត្ត​ភ័​ក្ត​ស្និទ្ធស្នាល​របស់លោក​បាន​ជួយ​លោក​ឱ្យមាន​ឱកាស​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​ចំនួន​បួន​រឿង និង​បាន​សម្តែង​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយចំនួនទៀត​ផងដែរ​។​

 

​នៅក្នុង​ការរៀបចំ​ថត​ឈុត​អ​ក្រា​ត​កាយ​នៅក្នុង​រឿង The Great Yinyang Hotel ដែលមាន​តារា​សម្តែង​ដូចជា Pakho Chau (周柏豪) និង Shiga Lin (連詩雅) លោក Wilson ក៏មាន​មិត្ត​ស្និទ​ស្នាល​មា្ន​ក់ទៀត Chin Siu Ho (錢小豪) ដែរ​ធ្លាប់បាន​ថត​ឈុត​ដូច​លោក​នេះ​ផងដែរ​នៅក្នុង​រឿង Rigor Mortis <殭屍>៕ ប្រភព​បន្ថែម​

30698_500

 

Leave a Reply

(*) Required, Your email will not be published