កាច់​.​ក​ម៉ូតូ​បាន​ជិះ​គេច​មិន​រួច​ព្រោះ​បែក​កង់​នគរបាល​មក​ទាន់​ក្របួច​ជាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​បុគ្គលិក​ម្នាក់​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ផ្លូវ​២៧១ ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤​ត្រូវបាន​សមត្ថកិច្ច​ភ្លាមៗ ខណៈពេល​ពួកវា​កំពុង​ធ្វើ​សកម្មភាព​លួច​កាច់​តែ​មិនបាន​សម្រេច​។​

 

​ជនសង្ស័យ​មានឈ្មោះ​ម៉ា ចំណាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ម្នាក់ទៀត​មានឈ្មោះ លុន សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ក្បាលថ្នល់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ- 6651 ធ្វើ​សកម្មភាព​។  ចំណែក​ជនរងគ្រោះ មានឈ្មោះ ទូច ស៊ី​ណាត អាយុ​២៤​ឆ្នាំ ភេទ​ប្រុស ជា​បុគ្គលិក​នៅ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ។ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-9806 ។​

 

​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បានធ្វើ​សកម្មភាព​លួច​កាច់ក​យក​ម៉ូតូ គាត់​ជិះ​ចេញទៅ​ខណៈ​រូបគេ​កំពុង​ចាក់​សាំង​ឱ្យ ភ្ញៀវ​ដោយ​ម៉ូតូ​បញ្ឈរ​ទុក​ក្នុង​ស្ថានីយ៍​ប្រេងសាំង ។ ភ្លាមនោះ​ត្រូវ​មិ​ត្ដ​ភក្ដិ​រួម ការងារ​បាន​សួរថា​មាន​ឱ្យ​ម៉ូតូ​គេ​ខ្ចី​ទេ​? ពេលឮ​សំណួរ​នេះ​រូបគាត់​បាន​ក្រឡេក មើល​ម៉ូតូ​ទៅហើយ ។ ពេល​ឃើញ​ដូច្នេះ រូបគាត់​ពេលនោះ​ឃើញ​ជនសង្ស័យ​២ នាក់​បាន​ជិះ​ចេញ​បាន​ចម្ងាយ​ប្រហែល ២០​ម៉ែត្រ​ពី​កន្លែង​ទុក​ម៉ូតូ​រូបគាត់​បាន ស្រែក​ឱ្យគេ​ជួយ​ហើយ​ក៏មាន​ក្រុម​អ្នករត់ម៉ូតូឌុប​បាន​ជួយ​ដេញតាម ពីក្រោយ​នៅលើ​ដងផ្លូវ​លេខ​៤៣០​ដែល​ពួក​ក្រុមចោរ​ជិះ​សំដៅទៅ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ប៉ុន្ដែ​សំណាងអាក្រក់​របស់​ចោរ​ត្រូវ​ម៉ូតូ​បែក​កង់​ធ្វើឱ្យ​ពួកនេះ​រត់ ពុំរួច​ក៏ត្រូវ​សមត្ថ កិច្ច​ទៅដល់​ល្មម ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

07-5-2014

 

Leave a Reply

(*) Required, Your email will not be published