ចេញ​ឆក់​ខ្វះ​ជំនាញ ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រោម​ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

រាជធានី​ភ្នំពេញ  ៖ ក្រុមចោរឆក់​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ជិតខាង​ព័ទ្ធ​ចាប់បាន ព្រួត​គ្នា​វាយ​ឡើង​ទ្រោម​ខ្លួន​ហើយ​ប្រគល់​ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​ជា ក្រោយ​បន្ទាប់ពី​ពួកគេ​ធ្វើ​ស​ក​ម្ម​ភា​ព​ជិះ​ម៉ូតូ​តាម​ឆក់​តែ​មិនបាន​សម្រេច​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​អូស​របួសស្រាល ចំណែក​ក្រុម​ជនល្មើស​វិញ​ព្យាយាម​បើករ​ត់ទៅ​ប៉ះ​នឹង​រថយន្ត​អ្នកដំណើរ​ខាងមុខ​ក៏​ដួល​ប្រកាច់ប្រកិន​ត្រូវ​ចាប់បាន​ទាំង​២​នាក់​ភ្លាមៗ​តែម្តង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងកើត​ពេទ្យ​ធំ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

 

​នគរបាល​ប៉ុស្តិ៍​ស្រះចក​បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​២​នាក់​ទី​១. ឈ្មោះ  ចិន វុន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​ឌុប ស្នាក់នៅ​ផ្ទះជួល​ផ្លូវជាតិ​លេខ​០៥ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ទី​២. ឈ្មោះ ស៊ុន ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ត្រូវបាន​ដកហូត​ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​ជិះ​ធ្វើ សកម្មភាព​ឆក់​មួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ ស៊េរី​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ​1BD-5881​។  ចំណែក​ជនរងគ្រោះ​ឈ្មោះ សំអាន ច័ន្ទ​ដាវី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​មន្ត្រីនគរបាល​ការិយាល័យ​បេតិកភណ្ឌ​រាជធានី​ភ្នំពេញ ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មិនបាន​បាត់បង់​អ្វី​ឡើយ​។​

 

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​គាត់​ជិះ​ម៉ូតូ​ម៉ាក​Suzuki Nex ម្នាក់ ឯង​ចេញពីផ្ទះ​ឆ្ពោះទៅ​កន្លែងធ្វើការ​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់ តែមាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​មក​ឆក់​កាបូបស្ពាយ​ដែល​ជនរងគ្រោះ​ស្ពាយ ចំហៀង​ខ្លួន​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​អូស​របួស​រលាត់​ដៃជើង​តែ​ឆក់​មិន បានសម្រេច​ឡើយ​ពេលនោះ​ជនល្មើស​ព្យាយាម​បើករ​ត់ទៅ​ប៉ះ​នឹង​រថយន្ត​គេ​នៅ ខាងមុខ​ដួល​ប្រកាច់ប្រកិន ពេលនោះ​ជនរងគ្រោះ​ស្រែក​ឆោឡោ​ថា​ចោរ​ផង​នោះ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ ម្តុំ​នោះ​ព័ទ្ធចាប់​ក្រុម​ជនល្មើស​បាន​ភ្លាមៗ ហើយ​ព្រួត​គ្នា​វាយ​ឡើង​ទ្រោម​ខ្លួន​ហើយ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច មូលដ្ឋាន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

07-5-2014

 

Leave a Reply

(*) Required, Your email will not be published