ត្រឡប់​មកពី​វត្ត​វិញ ត្រូវ​ចោរ​គាស់​ផ្ទះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ផ្ទះ​អ្នកលក់​ចាប់​ហ៊ួ​យ​មួយកន្លែង​ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​គាស់​ប​ង្អូ​ច​ចូល​លួច​ទ្រព្យសម្បត្តិ ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ម្ចាស់​ត្រឡប់​មកពី​វត្ត​វិញ​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​68A ផ្លូវ​ហាណូយ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ម្ចាស់ផ្ទះ​ក្រុម​ចោរលួច​ខាងលើ​ឈ្មោះ សម្ផស្ស ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​គ្រឿងទេស​នៅផ្ទះ​កើតហេតុ​ខាងលើ និង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ មាស ចន្ទ្រា ភេទ​ស្រី អាយុ​៤០​ឆ្នាំ​មុខរបរ​លក់ដូរ​នៅ​ផ្សារ​ឈូក​មាស ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈដែល​ពួកគាត់​ចាក​ចេញពីផ្ទះ​យក​របស់របរ​ទៅ​វត្ត​ដោយ​ចាក់សោរ​មុខក្រោយ​ត្រឹមត្រូវ លុះ​ផ្ទះ​ស្រាប់តែ​ឃើញ​ឥ​វ៉ាន់​ក្នុងផ្ទះ​រាយប៉ាយ និង​ឃើញ​ចំរឹង​ប​ង្អូ​ច​ត្រូវគេ​គាស់​ចូល​ពេលនោះ​គាត់​ក៏​ទៅប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ពិនិត្យ ។ ចំពោះ​ទ្រព្យសម្បត្តិ​បាត់បង់​ត្រូវ​សរុប​ជា​ប្រាក់ និង​គ្រឿងអលង្កា​អស់​ជាង​១៦០០០​ដុល្លារ​អាមេរិក​៕

7-5-2014

 

Leave a Reply

(*) Required, Your email will not be published