បុរស​ម្នាក់​ត្រូវ​ចោរ​ចាក់​សម្លាប់ ប្លន់​យក​ម៉ូតូ​មុខ​បូរី​សន្តិភាព​

, , Leave a comment

ជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ ខណៈដែល​ជិះ​ម៉ូតូ​ត្រូវ​ចោរ​ចាក់​សម្លាប់ ហើយ​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤​ស្ថិតនៅ​ខាងមុខ​បូរី​សន្តិភាព ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ដែល​ត្រូវ​ចោរ​ចាក់​សម្លាប់​មានឈ្មោះ ស្រ៊ាង ឃីម អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​មាន​ប្រពន្ធ ឈ្មោះ យុន ស្រស់ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​បា​សឹង ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខេត្តតាកែវ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ជួល​ម៉ូតូ​ជិះ​លុះ​ពេលធ្វើ​ដំណើរ ដល់​មុខ​បូរី​សន្តិភាព ជា​កន្លែង​ងងឹត​ជនសង្ស័យ​បាន​ដក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត​រួច​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។ ម៉ូតូ​ដែល​ចោរប្លន់​យកទៅ​នោះ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១​ឡើង​តែម​ឆ្នាំ​២០១៣​ពុំ​ចាំ​ស្លាក​លេខ​។​

 

​ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះជួយ អន្តរាគមន៍ និង​សួរនាំ​សាក្សី​ខ្លះ​ព្រមទាំង​ប្រពន្ធ ជនរងគ្រោះ ដើម្បី​តាម​ស្វែង រក​ចាប់ខ្លួន​ជនបង្ក​៕

7-5-2014

 

Leave a Reply

(*) Required, Your email will not be published