ឃើញ​ជន​ប្លែក​មុខ​ចូលក្នុង​តំបន់​ទឹកដី មិន​គោរព​បារមី ដេញ​កាប់​ជាការ​ព្រមាន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើហិង្សា​លើ​ជនរងគ្រោះ រហូតដល់ របួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​២២​និង​៤៥​នាទី​យប់ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ទាំងពីរ​ដែល​សមត្ថកិច្ច​ឃាត់​មានឈ្មោះ សឹម សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ណូ វ​ណ្តេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ចំណែក​ឈ្មោះ ដន សាក់​ទេវី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​រត់គេចខ្លួន ។ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រីឯ​ជនរងគ្រោះ​មានឈ្មោះ ហាក់ ម៉េង​ហន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត និង​ម្នាក់ទៀត​ឈ្មោះ ហែក កា​ណាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នកបើក​ឡាន​ដឹក​ដី ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ បាន​ទៅ​មើលល្ខោន​នៅក្នុង​ភូមិ​ដំណាក់​សង្កែ ។ មិនយូរប៉ុន្មាន​ក៏មាន​ការភ្ញាក់ផ្អើល​ដោយ​គេ​ឃើញ​ក្មេង​ទំនើង​៣​នាក់​នោះ ​កាប់​ទៅលើ​ជនរងគ្រោះ​ពីរ​នាក់​ ​បណ្តាល​ឲ្យ​ដួល​មកលើ​កន្លែង​លក់​ប៉ោ​ង​ៗ ដោយ​ជនរងគ្រោះ​ម្នាក់​ត្រូវគេ​កាប់​មួយ​កាំបិត​ត្រូវ​ស្មា​ខាងឆ្វេង​រយះ​ដេរ​ជាង​៣០​ថ្នេរ និង​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវ​ម្រាម​មេដៃ​។

 

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ក៏បាន​ទៅ​ព្យាបាល​ពេទ្យ​នៅក្នុង​ភូមិ ចំណែក​ជនបង្ក​ហេតុ​ស​ម​ត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​កំ​ពិស​បាន​សហការ ជាមួយ​ព្រហ្មទណ្ឌ​ខណ្ឌ​នាំខ្លួន​ទៅ​សាកសួរ និង​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

7-5-2014

 

Leave a Reply

(*) Required, Your email will not be published