លោក ម៉ៅ រង្សី នាយការិយាល័យ​ប៉ូ​លី​ស​សេ​ដ្ឋ​កិ​ច្ច​ខេ​ត្តបាត់ដំបង មា​ន​អំ​ណា​ច​ព​ង្រា​យ​កម្លាំង ដាក់ប៉ុស្ទិជជុះតាមដងផ្លូវកាក់ឡានដឹកទំនិញយកលុយ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

index

ខេត្តបាត់ដំបង ៖ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើនិងទំនិញខុសច្បាប់និងស្រប ច្បាប់ ទាំងតូចទាំងធំបានសម្តែងការមិនសប្បាយចិត្តចំពោះកុងត្រូលជជុះរបស់ 

លោក ម៉ៅ រង្សី នាយ ការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តបាត់ដំបងបានពង្រាយមន្ត្រីក្រោមឱវាទឲ្យដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវតាមរយះ ពូកែដាក់ប៉ុស្ទិជជុះមានសិទ្ធិអំណាចបង្កព្យុះ ភ្លៀង តាមតែ អំពើ ចិត្តមិន ដែល ក្រែងញញើតអ្វីឡើយ។ដូច្នេះគេតែងតែរំពឹងទុកថាលោក ស ថេត ជា ស្នងការ ខេត្តបាត់ដំបងនឹងធ្វើការកែទម្រង់លុបបំបាត់ភាពអនាធិបតេយ្យនៃការ ដាក់ ប៉ុស្តិ៍ ជជុះគាបជំរិតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឲ្យបង់លុយពី សំណាក់ នគរបាល សេដ្ឋកិច្ចខេត្តបាត់ដំបងឲ្យមានប្រសិទ្ធភាព ឡើងវិញផង។

 

អ្នករកស៊ីដឹកជញ្ជូនទំនិញបានអោយដឹងថា នគរបាលសេដ្ឋកិច្ចរបស់លោក ម៉ៅ រង្សី ១ក្រុមបានឈរជើងនៅស្រុកបវេលត្រង់ចំណុចស្ពានពង្រដែលទីតាំងពួក នេះ   គឺ ចាំស្ទាក់រាប់ក្បាលឡានដឹកជញ្ជូនទំនិញមកពីចំណុចភ្នំព្រឹកសំពៅលូន កំរៀងហើយនឹងបានដាក់ប៉ុស្តិ៍ជជុះនៅក្នុងទីរួមខេត្តបាត់ដំបងតាមដងផ្លូវជាតិលេខ៥ជាចំហរគឺមិនត្រឹមតែជម្រិតយកលុយពីទំនិញដែលដឹកមកពីតាមបណ្តាព្រំដែនឆ្លង កាត់ខេត្តបាត់ដំបងឬឆ្លងកាត់ផ្លូវជាតិលេខ៥ប៉ុណ្ណោះទេសូម្បីតែទំនិញ ភាគច្រើន ដែលបង់ពន្ធ នាំចូល ពីប្រទេស វៀតណាមហើយដឹកពី ភ្នំពេញឆ្លងកាត់ ផ្លូវជាតិលេខ៥ចូលខេត្តបាត់ដំបងក៏ត្រូវកម្លាំងរបស់លោក ម៉ៅ រង្សី បង្ខំឱ្យបង់ លុយដោយគ្មានការយោគយល់អ្វី ទាំងអស់។

 

បើតាមក្រុមឈ្មួញបានឱ្យដឹងទៀតថាលោក ម៉ៅ រង្សី បានកេណ្ឌប្រមូល ឈ្មួញ រកស៊ីធំៗក្នុងខេត្តមួយចំនួន ជាពិសេស ក្រុមឈ្មួញរកស៊ីលោតឆ័ត្រ ដោយ តម្រូវ ចរចាឱ្យបង់លុយហើយបើមិនបង់វិញ និងត្រូវបង្ក្រាបយកស្នាដៃ។ជាញឹកញាប់ លោក ម៉ៅ រង្សី តែងរអ៊ូប្រាប់ក្រុមឈ្មួញអំពីផល លំបាករបស់ គាត់ ដែលមាន តួនាទីប្រមូលលុយសម្រាប់បង់ឱ្យថ្នាក់លើក្នុងកម្រិតខ្ពស់ប៉ុន្តែគេពុំបានដឹងថាលោក ម៉ៅ រង្សី ប្រឹងប្រមូលលុយយកទៅបង់ឱ្យថ្នាក់ណាខ្លះទេ។ក្រុមអ្នករកស៊ី ដឹក ជញ្ជូនទំនិញបានឲ្យដឹងបន្តថា ក្រុមនគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង មិនដែល បង្ហាញស្នាដៃអ្វីទេក្រៅពីការដាក់ប៉ុស្តិ៍ជជុះនិងរថយន្តសម្រាប់ ប្រដេញ ឡាន ដឹក ទំនិញឲ្យចូលបង់លុយទៅតាមតែអំពើចិត្តហើយប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ច ខេត្តបាត់ដំបង ដែលមានភាព អនាធិបតេយ្យខ្លាំង ជាងគេមានទីតាំង នៅក្នុង ទីរួមខេត្តបាត់ដំបងតាមដងផ្លូវជាតិលេខ៥។

 

មន្ត្រីរដ្ឋបាលសាលាខេត្តបាត់ដំបងបានអោយដឹងថាកូនចៅលោក ម៉ៅ រង្សី នាយ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងដែលឈរជើង តាមប៉ុស្តិ៍ជជុះសុទ្ធតែមានជំនាញប្រដេញតាមឡានដឹកឈើនិងឡាន ដឹក ទំនិញ  ឲ្យចូលបង់លុយធ្វើឲ្យគ្រប់ៗគ្នាញាក់សាច់ ហើយពេលខ្លះនគរបាលទាំងនោះ ដើរតួជាសមត្ថកិច្ចផង ដើរតួជាតុលាការផង គឺប្រដេញចាប់ឡានដឹកទំនិញ ឬ ឡាន ដឹកឈើ ឲ្យចូលបង់លុយស្ងាត់ៗ ហើយក៏ដោះលែងទៅវិញ ដោយមិន បានសុំយោបល់ ពីព្រះរាជអាជ្ញា ឬរាយការណ៍ ជូនថ្នាក់លើនោះទេ។

 

ជាគោលការណ៍អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យនគរបាលសេដ្ឋកិច្ច ធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធទំនិញខុសច្បាប់ ក៏ដូចជា ទប់ ស្កាត់ការហូរចូលចំណីអាហារ ដែលមានជាតិពុល ។ ប៉ុន្ដែការអនុវត្ដន៍ជាក់ស្តែង មន្ដ្រីនគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបងក្រោមការគ្រប់គ្រង លោក ម៉ៅ រង្សី នាយ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ បែរជាយកស្បែកនគរបាលសេដ្ឋកិច្ច ចុះទៅប្រមូលលុយយ៉ាងប្រសេចប្រសាច បំផុតដោយមិនគោរពបទបញ្ជាថ្នាក់លើម្តងណាឡើយ។

ពាក់ព័ន្ធការចោទប្រកាន់របស់អ្នករកស៊ីខាងលើនេះគេហទំព័រកំណើតថ្មី មិនអាច   បំភ្លឺ ពី លោក ម៉ៅ រង្សី បានឡើយ ព្រោះខលចូលមិនលើកទូរសព្ទ័ ៕

ឡានដឹកទំនិញ-420x288

 

Leave a Reply

(*) Required, Your email will not be published