ខេត្តបន្ទាយមានជ័យ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ាពណ៌ក្រហមប្រមាណ១ម៉ឺនគ្រាប់ និងប្រភេទម៉ាទឹកកកចំនួន១០០ក្រាម ត្រូវបានកម្លាំងតម្រួតថៃ ប្រឆាំងបទល្មើសគ្រឿងញឿន ស្រុកអរ័ញ្ញខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការចាប់ខ្លួន ខណៈដែលកំពុងឆ្លងដែនចូលប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ត្រង់ចំណុចច្រកទ្វារអន្តរជាតិខ្លោងលឹង ប្រទេសថៃ ។
សមត្ថកិច្ចថៃបានចាប់ខ្លួនទាំងពីរនាក់នោះត្រូវជាប្តីប្រពន្ឋ បានឆ្លងដែនចូលប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងមានអាយុជាង២០ឆ្នាំ ។
ក្រោយពីធ្វើការឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ប៉ូលិសថៃ បានរឹបអូបបានថ្នាំញៀន ប្រភេទយ៉ាម៉ាពណ៌ក្រហម ប្រមាណ១ម៉ឺនគ្រាប់ និងប្រភេទម៉ាទឹកកកចំនួន១០០ក្រាម ដែលត្រូវជនសង្ស័យបានដាក់បង្កប់ក្រោមទ្រនាប់បាតស្បែកជើង ហើយតម្លៃប្រហែលជាង៣លានប្រាក់បាតថៃរួមទាំងទ្រព្យសម្បត្តិផងដែរ ៕