នារី​វ័យក្មេង ស្រស់​សោភា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន រួម​នឹង​ថ្នាំញៀន​១៩៨ គ្រាប់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ នារី​វ័យក្មេង​ម្នាក់​ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿង​មួយ​ដ៏​សកម្ម ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២ ខែ​ឧ​ស​ភា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ហាត់ ឃុំ​ម៉ាឡៃស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ទុយ វ​តី្ត ភេទ​ស្រី​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ពណ៌​ផ្កាឈូក​បាន​ចំនួន ១៩៨ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ដើម្បី​ស្រាវជ្រាវ​រក​មេខ្លោង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

6-5-2014

 

Leave a Reply

(*) Required, Your email will not be published