លោក ស៊ឹម សំអាត និងលោក ពៅ ថាវុធ ពង្រាយប៉ូលិសច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត គាបជំរិតពលរដ្ឋក្រីក្រ និងបង្កើតច្រករបៀងខុសច្បាប់ ឃុបឃិតឲ្យមានអំពើរត់ពន្ធ

, , Leave a comment

b2233

ក្រុងប៉ោយប៉ែត៖ ច្រើនអាណត្តិមកហើយដែលប្រធានច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានផ្លាស់ប្តូរប៉ុន្តែភាពអសកម្មនិងអំពើពុករលួយពាក់ព័ន្ធ

នឹងការគាបជំរិតពលករខ្មែរដែលឆ្លងដែនទៅស្វែងរកការងារធ្វើក្នុង ប្រទេស ថៃ តាមរយៈការធ្វើ ប័ណ្ណឆ្លងដែនឲ្យបង់ប្រាក់លើសពីការកំណត់ក៏ ដូចជា ការ ឃុប ឃិតឲ្យក្រុមឈ្មួញលួចនាំចូលទំនិញខុសច្បាប់ និងទំនិញគេចពន្ធ មាន រូបភាព កាន់តែអនាធិបតេយ្យខ្លាំងឡើងព្រមទាំងពង្រាយកូនចៅបង្កើត ច្រករបៀង ខុស ច្បាប់នៅចំណុចទល់មុខកាស៊ីណូហ្គេនទីង ក្រុងប៉ោយប៉ែត ដែល មាន លោក ពៅ ថាវុធ ជាអនុប្រធានប៉ុស្ទិច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួល បន្ទុក សេនាធិការជាអ្នកគ្រប់គ្រង ចំណូលព្រោះវាជាចំណូលដែលមិនចេះ រីងស្ងួត សម្រាប់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតដែលកើតមានច្រើន ឆ្នាំ មក ហើយដោយគ្មានគោរពកោតខ្លាចបទបញ្ជាថ្នាក់លើ សូម្បីតែបន្តិច ដែល ទាមទារ ឲ្យថ្នាក់លើនិត្យមើលបញ្ហានេះឡើងវិញជាបន្ទាន់។

 

មន្ត្រីសាលាខេត្តបន្ទាយមានជ័យមួយចំនួនបានឲ្យដឹងថា ដោយ លោក ស៊ឹម សំអាត ជាប្រធាន និងលោក ពៅ ថាវុធ ជាអនុប្រធានប៉ុស្ទិ ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតទទួលបន្ទុកសេនាធិការបានពង្រាយមន្ត្រីក្រោមឱវាទ បង្កើត ច្រក របៀង ខុសច្បាប់នៅចំណុច ទល់មុខកាស៊ីណូ ហ្គេនទីងក្រុងប៉ោយប៉ែត ក្រោម បញ្ជារបស់លោកស៊ឹម សំអាត ភាគច្រើនចាត់តាំងឲ្យមន្ត្រី ស្លៀកពាក់ស៊ីវិល ហើយ ពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះប្រមូលលុយពីពលករឆ្លងដែន និងពី ទំនិញខុសច្បាប់ឆ្លងដែន គ្រប់ប្រភេទយកទៅចែកគ្នាធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណា ហ៊ានសួរនាំពី បញ្ហានេះក៏ព្រោះតែលោក ស៊ឹម សំអាត ជាប្រធាន និងលោក ពៅ ថាវុធ ជាអនុប្រធានប៉ុស្ទិ ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតទទួលបន្ទុក សេនា ធិការ មានឥទ្ធិពលធំធេងណាស់។

 

ប្រជាពលរដ្ឋកំពុងធ្វើការរិះគន់យ៉ាងខ្លាំងចំពោះលោក ស៊ឹម សំអាត និងមន្ត្រី ប៉ូលិស ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថាជាក្រុមជនឆ្លៀតឱកាស ខណៈ ដែលប្រជាពលរដ្ឋមក ពីបណ្តាខេត្តនានា នាំគ្នាធ្វើចំណាកស្រុក ទៅ ស្វែង រកការងារធ្វើនៅប្រទេសថៃក្នុងមួយថ្ងៃៗរាប់រយ រាប់ពាន់នាក់ មក ទាក់ទង ឲ្យជួយធ្វើប័ណ្ណឆ្លងដែន។ មន្ត្រីប៉ូលិសប្រចាំច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានកំណត់ឲ្យប្រជាពលរដ្ឋបង់ប្រាក់សម្រាប់ការធ្វើប័ណ្ណឆ្លងដែនមួយក្បាល តម្លៃ ពីពលករខ្មែរម្នាក់ មួយពាន់បាតទៅ១ ពាន់៥រយបាត(ប្រាក់ថៃ) ទោះ ជា អ្នក  នៅ ក្នុងស្រុកឬនៅខេត្តណាក៏ដោយហើយសូម្បីតែកូនក្មេងមិនទាន់គ្រប់ អាយុ ក៏ ត្រូវ ធ្វើប័ណ្ណឆ្លងដែនដែរមិនតែប៉ុណ្ណោះនៅពេលគាត់ចូលមកទឹកដីកម្ពុជាជា ប្រទេស ខ្លួនមន្ត្រីប៉ូលិសប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទារប្រាក់ ចាប់ពី ៣០០ ទៅ៥០០បាត ប្រសិនបើ ពលកររូបណាមិនបង់ប្រាក់ ឱ្យ ក្រុម  ប៉ូលិស អន្តោ ប្រវេសន៍នេះទេគឺពុំបានចូលមកទឹកដីកម្ពុជាជាប្រទេសខ្លួន គឺពួកគេ គិត តែ រឿង លុយប៉ុណ្ណោះ។ទង្វើរបស់មន្ត្រីប៉ូលិសប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បែបនេះកំពុងតែបំពាន ទៅលើអនុក្រឹត្យលេខ៦៨ ត្រង់មាត្រា៧ ដែលរាជ រដ្ឋាភិបាល បានសម្រេចកំណត់ឲ្យស្ថាប័នពាក់ព័ន្ធ ធ្វើប័ណ្ណ ឆ្លងដែន ក្នុង តម្លៃ ២ម៉ឺនរៀល ក្នុងមួយក្បាលឲ្យទៅប្រជាពលរដ្ឋដើម្បីសម្រួលដល់ ពួកគាត់ ដែល ស្វែងរកការងារធ្វើចិញ្ចឹមជីវិតប្រចាំថ្ងៃក្នុង ន័យជួយកាត់បន្ថយ ភាព ក្រីក្រ។ ប៉ុន្តែអនុក្រឹត្យលេខ៦៨មាត្រា៧ត្រូវបាន ក្រុមប៉ូលិសច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែតដែលមានលោកស៊ឹម សំអាត ជាប្រធានយកទៅទ្រាប់អង្គុយនិង យក  ទៅស្វែងរកផលប្រយោជន៍ច្រកហោប៉ៅផ្ទាល់ខ្លួន។មានបញ្ហាជាច្រើនទៀត ដែល កើតមាននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដូចជា ការ ឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ក៏ ដូចជា ទំនិញខុស ច្បាប់មកពី ប្រទេសថៃនៅពេលយប់ ពង្រាយកូនចៅ បង្កើត ច្រករបៀងខុសច្បាប់ សុទ្ធតែជា ប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក ស៊ឹម សំអាត ទើបគាត់ចេះ តែបន្ត ជិះ សេះលែងដៃ អត់ដែលខ្វល់ខ្វាយអ្វីទាំងអស់។

 

អង្គភាពប្រឆាំងអំពើពុករលួយគួរតែយកចិត្តទុកដាក់ ស៊ើប អង្កេតពីភាពអសកម្ម ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅច្រកអន្តរជាតិប៉ោយប៉ែតជាបន្ទាន់ មិនគួរបណ្តែតបណ្តោយឲ្យលោក ស៊ឹម សំអាត ធ្វើការងារតាមរបៀបជិះសេះ លែងដៃតទៅទៀតទេ៕

 

30-6-2014-23

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published