កាដូ​រថយន្ត បុរស​អាណិកជន ផ្គាប់ផ្គន់ សុខ ស្រី​ម៉ុ​ច​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​សម្បូរ​មន្ត​ស្នេហ៍​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​បដិសេធ​ទាំង​ចំពោះ​ព័ត៌មាន​ខ្សឹប​ខ្សៀ​ប​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ពោះម៉ាយ ជនជាតិ​អាមេរិក វ័យ​ជិត​៥០​ឆ្នាំ​ម្នាក់ ។ មិនតែប៉ុណ្ណោះ​បុរស​ពោះម៉ាយ​រូបនោះ ថែមទាំង​លួងលោម​ចង់ បើកហាង​លក់​ទូរស័ព្ទ និង​ទិញ​រថយន្ត ដើម្បី​គាប់ចិត្ត​នាង​ទៀតផង បើសិនជា​នាង​ហ៊ាន​ហាមាត់​ឆ្លើយថា OK ទទួលយក​សំណើរ របស់​បុរស​នោះ ។ តែ​ទោះបីជា មានការ​លួងលោម យ៉ាងណាក្តី​តារា​ស្រី ពូកែ​សម្រក់​ទឹកភ្នែក​រូបនេះ ក៏​មិនទាន់បាន​ឆ្លើយ សារភាព​ភ្លាមៗ​ដែរ ដោយ​នាង​បាន​សម្អាងថា ចាំ​ស្ទាបស្ទង់​មើលចិត្ត មើល​ថ្លើម​គ្នា​បន្តិច​សិន ។​

​កញ្ញា​បាន​បន្ថែមទៀតថា មុននឹង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ពោះម៉ាយ​ជនជាតិ​អាមេរិក​នេះ នាង​ស្គាល់​បុរស​ម្នាក់​នោះ​តាមរយៈ​បងប្អូន​ធម៌​របស់​នាង ដែល​រស់នៅ​សហរដ្ឋអាមេរិក ។ មិនតែប៉ុណ្ណោះ​បងធម៌​របស់​នាង​បាន​អួត​ពី​បុរស​ពោះម៉ាយ​នោះ ប្រាប់​ដល់​នាង​ជាច្រើន​ដងដោយ​បងប្អូន​ធម៌​របស់​នាង និយាយថា​បុរស​នោះ​ស្លូតបូត និង​មានទ្រព្យ​សម្បត្តិ គួរ​ឲ្យ​ទទួលយក បាន​ថែម​ទៀតផង ។

 

​តែ​ទោះជា​យ៉ាងនេះ​ក្តី កញ្ញា ស្រី​ម៉ុ​ច នៅតែ​មិន​ប្រាកដ​ចិត្ត និង​មិនទាន់​ហ៊ាន​ហា មាត់​ឆ្លើយ​ដដែល​ជា​ដដែល ព្រោះ​នាង​បាន​និយាយថា បុរស​ម្នាក់​នោះ​មិនដែល បាន​ជួប​មុខ​គ្នា​ផ្ទាល់​នោះទេ គឺ​គ្រាន់តែ​ជួប​តាម​ទូរស័ព្ទ នឹង​និយាយ​គ្នា​តាម Skype តែប៉ុណ្ណោះ ។ ចំពោះ​រឿង​ថា មាន​បុរស​ជនជាតិ​អាមេរិក ចង់​ទិញ​រថយន្ត​ឲ្យ ខ្ញុំ​នោះ​គឺជា​ការពិត ។ តែ​ឥឡូវ​ខ្ញុំ​បាន​បដិសេធ​ហើយ ដោយសារតែ​គាត់​និយាយថា ទិញ​រថយន្ត​ឲ្យ​ខ្ញុំ​នៅពេលដែល​គាត់​រៀបការ​ជាមួយ​ខ្ញុំ​រួចរាល់ ហើយ​ទៅ​រស់នៅ​អាមេរិក​ទើប​គាត់​ទិញ​ឲ្យ​។​

 

​សូមបញ្ជាក់ថា បន្ទាប់ពី​កញ្ញា ស្រី​ម៉ុ​ច ថត​ខ្សែភាពយន្ត​មួយ​ដែលមាន​ចំណងជើង​ថា "​ជីវិត​នាង​រក្សា​" តារា​សម្តែង​រូបនេះ​ត្រូវបាន​ផលិតកម្ម ក្នុងស្រុក​ជាច្រើន​ទាក់ទង នាង​ឲ្យ​ទៅ​សម្តែង​រឿង ហើយ​ថ្មីៗ​នេះ​នាង​ទើបតែ​ទទួល​ថត​ខ្សែភាពយន្ត​មួយ​របស់​ផលិតកម្ម "​រដ្ឋ​បញ្ញា​" និង​ខាង​ផលិតកម្ម "​មហាហង្ស​" ៕

 05-5-2014 (3) 05-5-2014 (1)

 

Leave a Reply

(*) Required, Your email will not be published