ព្រោះតែ​គំនុំ ជនសង្ស័យ​តាម​អាឃាត រហូតដល់​ដេក​គុក​

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​រហូតដល់​មាន​របួសស្នាម​លើ​ជនរងគ្រោះ ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៤ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ ២០១៤​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប៊ូ ពៅ ភេទ​ប្រុស​អាយុ ៤៥ ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​តា​ដេះ ឃុំ​សំរោង ស្រុ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​រឿន សារិន​ហៅ​ខ្លា ភេទ​ប្រុស អាយុ ២២ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។

 

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ខ្លួនគេ​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារ​តែមាន​គំនុំ​ជាមួយនិង​ជនរងគ្រោះ ដែល​កន្លងមក​ធ្លាប់ ស្ទាក់​វ៉ៃ​រូបគេ​ចំនួន​៣​លើក​មកហើយ​។​

 

​ក្រោយពី​សាកសួរ​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

05-5-2014

 

Leave a Reply

(*) Required, Your email will not be published