អ្នកប្រដាល់ AmirKhan បានលើកឡើងថាគាត់មានបំណងចង់ប្រកួតជាមួយអ្នកប្រដាល់អាស៊ីMannyPacquiao ។ អ្នកប្រដាល់របស់ចក្រភពអង់គ្លេសដែលកំពុងត្រៀមខ្លួនប្រកួតជាមួយLuisCollazo នៅឡាសវ៉េហ្គាស់នៅថ្ងៃអាទិត្យ បានបញ្ជាក់ថាទោះបីជា Pacquiao នឹងរូបគេជាមិត្តភក្តិនឹងគ្នាក៏ដោយប៉ុន្តែរូបគេមានបំណងចង់សាកថ្វីដៃជាមួយគ្នា។
Khan ប្រាប់អ្នកសារព័ត៌មានថា“វាអាចកើតឡើងបានយើងជាមិត្តភក្តិប៉ុន្តែជួនកាលយើងត្រូវវាយជាមួយគ្នាPacquiaoជាអ្នកប្រដាល់ដ៏អស្ចារ្យ”។ គួររម្លឹកឡើងវិញថាPacquiaoទើបតែបានបំបាក់អ្នកប្រដាល់TimothyBradleyកាលពីដើមខែនេះដែលនេះជាជោគជ័យដ៏ធំបំផុតរបស់Pacquiao៕