ឪពុក និង​កូន ស្លាប់ ចំណែក​ម្តាយ​រងរបួស ធ្ងន់ ព្រោះ​ជិះ​ម៉ូតូ​ធ្លាក់​គ្រលុក​រ៉េ​ចង្កូត​ប៉ះ​រថយន្ត

, , Leave a comment

​ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៤​នេះ​ចំណុច ភូមិ សន្លុង ឃុំ សន្លុង ស្រុក​ខ្សាច់ ខេត្តកណ្តាល ផ្លូវជាតិ​លេខ​៨ ។​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​​ម៉ូតូ​មួយគ្រឿង ម៉ាក​C១២៥ ស៊េរី​២០១០​ស្លាកលេខ​ភ្នំពេញ 1BK-7470 បើកបរ​ក្នុងទិសដៅ ប​ញ្ច្រា​ស​ទិ​ស​​គ្នា ជាមួយ​រថយន្ត​ស៊េរី​ទំនើប ម៉ាក់​លុ​ច្ស​ស៊ី​ស​៤៧០​ពាក់​ស្លាក​លេខ ភ្នំពេញ 2N-1323 ពណ៌​ខ្មៅ មួយគ្រឿង ដោយ​ម៉ូតូ បាន​បើក​ធ្លាក់​គ្រលុក​រ៉េ​ច​ង្កូ​ត​ប៉ះ​នឹង​រថយន្ត បណ្តាល​ឲ្យ​ឪពុក និង​កូន​ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ម្តាយ​រងរបួសធ្ងន់​។​

 

​សមត្ថកិច្ច​ប៉ូលីស​មូលដ្ឋាន​បានអោយដឹងថា​ក្នុង​ហេតុការណ៍​នេះ មាន​ជនរងគ្រោះ​៣​នាក់ ស្លាប់​២ នាក់ គឺ​ទី​១​មានឈ្មោះ ចាច់ សុធា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ នៅ​ភូមិ ជ្រៃ​កោង ឃុំ​ចោមចៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ​ទី​២​ឈ្មោះ សុធា រ៉ូ​ស្រិត ភេទ ប្រុស​អាយុ ១០​ឆ្នាំ ជា​កូន និង​ទី​៣ ប្រព​ន្ឋ​ឈ្មោះ យ៉ែម ណា​រី​ន ភេទ ស្រី​អាយុ​៣១​ឆ្នាំ​របួសធ្ងន់​។​ចំណែក​អ្នកបើករថយន្ត ឈ្មោះ សឹក ចាន់​ចំណាន ភេទ ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ២០២​ផ្លូវ​លេខ​១៥៦ រស់នៅ​ភូមិ​លេខ​៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​ត្រូវបាន​ឃាត់ខ្លួន​។​

 

​គ្រោះថ្នាក់នោះ​កើតឡើង​ដោយ​បើកបរ​ទិសដៅ​បញ្ច្រាស​គ្នា គឺ​ម៉ូតូ​បើក​ធ្លា​ក់គ​ន្លុ​ក ហើយ​រថយន្ត​បាន​រេ​ដៃចង្កូត​ក៏​ប៉ះ​ជាមួយ​ម៉ូតូបណ្តាលឲ្យ​គ្រោះ​ថ្នា​ក់​​តែម្តង​ ៕

5-5-2014

 

Leave a Reply

(*) Required, Your email will not be published