​ក្មេងស្រី​ឲ្យ​មាន​ប្តី​ជា​ជនជាតិ​បរទេស ជា​ល្បិច​ដែល​បោក​បញ្ឆោត យក​ព្រហ្មចារី​យ៍​ដូរ​នឹង​លុយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ចុះបង្ក្រាប និង​រំដោះ​បាន​នារី​រងគ្រោះ​ចំនួន​៧​នាក់ ដែល​ត្រូវបាន​ស្ត្រី​មេខ្យល់​ល្បួង​ដោយ​ប្រើ​កលល្បិច​នៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន ព្រមទាំង​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​១៦៦ ជាន់​ទី​២ ខាងត្បូង​វិទ្យាល័យ ជា ស៊ីម សន្ធរ​មុខ តាម​បណ្តោយ​ផ្លូវ​១៣៨ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​យោងតាម​ប្រភពព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​២​នាក់​ជា​មេការ​សម្រាប់​នាំ​នារី​ខ្មែរ​ទៅ​ប្រទេស​ចិន និង​ស្ត្រី​ជា​មេខ្យល់​ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ លីន​ដា អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​ជាន់​ទី​២ មាន​ស្រុកកំណើត​ខេត្តកំពង់ចាម និង​នារី​ខ្មែរ​ជា​ជនរងគ្រោះ​៧​នាក់​មកពី​តាម​បណ្តា​ខេត្ត ភាគច្រើន​មកពី​ខេត្តព្រៃវែង រួម​នឹង​ប៉ាស្ព័រ រូបថត សៀវភៅ​គ្រួសារ ជាច្រើន​ទៀត ។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​ទាំង​ជនសង្ស័យ និង​ជនរងគ្រោះ​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

5-5-2014 (2)

5-5-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published