ស្រីក្មេង​បើក​ឡិច​ស៊ី​ស​៤៧០ ដឹកឈើ​មិន​បង់ប្រាក់​ត្រូវ​កុងត្រូលជជុះ​​តាម​ប្រ​ម៉ាញ់​ក្រឡាប់​របួសធ្ងន់​ម្នាក់​

, , Leave a comment

​ខេត្តក្រចេះ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ២០១៤ លើផ្លូវ​ជាតិ​លេខ​៧ ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។ ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ដឹកឈើ ប្រណីត​មួយគ្រឿង បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ខ​ណៈ​ដែល​បើកបរ​ក្នុង​ល្បឿន​ដូច​ហោះ​បណ្តាល​ឲ្យ​នារី​ស្រស់ស្អាត​វ័យក្មេង​ ​អាយុ​១៩​ឆ្នាំ​ម្នា​ក់​ដែ​ល​ជា​អ្នកបើកបររងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះជា​តៃកុង​រថយន្ត​ដឹកឈើល្មើសច្បាប់ មានឈ្មោះ​ ញៀន លក្ខិណា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-6143 មាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​គ្រញូង ពេញប្រៀប​ក្នុង​រថយន្ត​តែម្តង​ ។​

 

​សេចក្តីរាយការណ៍បានឲ្យ​ទៀត​ដឹងថា មូលហេតុ​ដោយសាររថយន្ត​ខាងលើ​ក្រឡាប់ គឺ​ដោយ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​នេះ បែក​កង់​មុខ ព្រោះ​តែ​​ខំ​បើក​គេច​ពីការ​តាម​​ប្រ​ម៉ាញ់របស់ក្រុម​សមត្ថកិច្ចដែល​ដាក់​កុងត្រូលជជុះ ឈរជើងយ៉ាងអនាធិបតេយ្យ ដែល​បណ្តាក់​គ្នា​ដូច​ខ្យងបើករថយន្ត​ដេ​ញ​ប្រផាត់​ភីងធ្វើ​ឲ្យ​នារី​ខាងលើខំប្រឹង​បន្ថែម​​ល្បឿន រហូតដល់រថយន្តរបស់​នាង​បែក​កង់​មុខ​ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់​តែម្តងទៅ​

 

គួររំលឹកថា​នៅ​ទឹកដី​ខេត្តក្រចេះ​ ចាប់ពី​ផ្លូវបំបែក​សណ្តាន់​រហូតដល់​ស្រុក​ស្នួល​ គឺមាន​កុងត្រូលជជុះ​គ្រប់​សមាសភាព​រាប់រយ​កន្លែង​កាក់​ឡាន​​ដឹ​ក​ឈើ​​យកលុយ​សូម្បី​បងប្អូន​ប្រជា​ពល​​រដ្ឋ​ដឹកអុស​ដឹក​ធ្យូង ​គេច​មិន​ផុតពី​ការ​ជម្រិត​ទារប្រាក់​ពី​ក្រុម​ជជុះ​ទាំងនោះ​ដែរ​គឺ​កាក់​យក​​​លុយ​ត្រង់ៗ​តែម្តង​។​ដោយឡែក​ចំពោះ​បទល្មើស​ព្រៃឈើ​វិញ​គឺ​កើតមាន​បន្ទុក​កម្រ​ឃើញ​ ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ទាំងនោះ​ណាស់​ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ដែ​ល​មាន​លោក លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ  និង​លោក ព្រាប សុធា​រ៉ា​ ​ប្រធាន​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ខេត្តក្រចេះ​មិ​ន​ដែល​​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​​ពី​សំណាក់​ឈ្មួញ​ខិលខូច​ឈ្មោះ​ ថន ប៊ុន​ធី ហៅ​ធី​បាញ់​ និងឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង​ដែល ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ជាច្រើន​គ្រឿង  មាន​រថយន្ត​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ធុន​ដ្រា​លុច​ស៊ី​ស​ដឹកឈើ​ចេញពី​តំបន់​ឃុំ​រលួស​មានជ័យ ក្នុង​ស្រុ​ក​​សំបូរ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ សំដៅទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ស្រុក​ស្នួល​ដែល​​មាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​យ៉ា​ង​ត្រៀបត្រា​សមត្ថកិច្ច​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ខ្វល់  ធ្វើការ​ទប់ស្កាត់​នោះទេ​គឺ​ដឹក​មិន​លោះ​ថ្ងៃ​ណា​​ឡើយទាំង​ពេល​ភ្លៀង​ខ្លាំងមាន​រន្ទះបាញ់​ឬ​ខ្យល់ព្យុះ​ក៏​លោក ធី បាញ់ និង ប៉ា អ៊ូ​ខុង នៅតែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត​។ ហើយ​ស​ម​ត្ថ​កិ​ច្ច​​ និង​មន្ត្រី​ជំនាញ​ពេលខ្លះ​មិន​​ដែល​ហ៊ាន​ត្រួតពិនិត្យ​ឬ​ហើបមាត់​ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ​ ថន ប៊ុន​ធី ហៅ​ធី​បាញ់​និង ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង នោះទេ​ជាពិសេស​គឺ លោក សូ​យ សារិទ្ធ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ  និង​លោក​ព្រាប​សុធា​រា​ប្រ​ធា​ន​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ខេត្តក្រចេះ​គឺ​ទី​១​ដោយសារតែ​លោក លោក ធី បាញ់ និង ប៉ា អ៊ូ​ខុង មាន​លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​ទី​២ លោក លោក ធី បាញ់ និង ប៉ា អ៊ូ​ខុង មាន​ស្បែក​ជា​យោធា​និង​មាន​ថ្នាក់លើ​របស់គាត់​ពាក់​ជួយ​ជ្រោមជ្រែង​។​ដោយឡែក​ចំពោះ​រថយន្ត​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ដឹកឈើ ប្រណីត​មួយគ្រឿង​ខាងលើ ប្រហែលជា​មិន​បង់លុយ​ដល់​ក្រុម​ជជុះ​នោះ​ឬ​យ៉ាងណា​បានជា បើករថយន្ត​ដេញ​ប្រផាត់​ភីង​ធ្វើអោយ​រថយន្ត​នោះ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលអោយ នារី​រងគ្រោះ ជា​តៃកុង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ រងរបួស​យ៉ាងធ្ងន់ធ្ងរ​៕

5-5-2014 (4) 5-5-2014 (1) 5-5-2014 (2) 5-5-2014 (3)

 

Leave a Reply

(*) Required, Your email will not be published