ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន​

, , Leave a comment

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ធ្វើ​ការចាប់​ឃាត់ខ្លួន តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ដ​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៤ នៅ​ក្នុង ភូមិ​ស្លាតាអោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​នាពេល​កន្លងមក ។​

 

​ជនសង្ស័យ​ឈ្មោះ ឃុន ហ៊ីម ភេទ ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្លាប​តា​អោន ស្រុក​គគីរ​ធំ ស្រុក​កៀន ស្វាយ ខេត្ដ​កណ្ដាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប​ឲ្យ​ចាប់ខ្លួន​លេខ​១២៨ ចុះ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៤ ចេញ ដោយ​លោក ធ្វាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​ចោទប្រកាន់​ពីបទ​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បានគេច​ខ្លួន​ពី​ស្រុកកំណើត​មក​លាក់ខ្លួន​នៅក្នុង​ភូមិ​-​ឃុំខ្លួន​ខាងលើ ពេល​ស្រាវជ្រាវ ឃើញ​មុខសញ្ញា​មាន​ដីកា​សមត្ថកិច្ច​ក៏​ចាត់ការ​តែម្ដង ។ នេះ​ជា​ជនសង្ស័យ​ទី​៤ ក្នុងចំណោម​បក្ខពួក​៥​នាក់​ដែល សមត្ថកិច្ច​បាន​ចាប់ខ្លួន​។ ក្នុងពេល​បង្ក្រាប សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ក្រោយមក​សាលាដំបូង​ខេត្ដ​ចេញ​ដីកា​បង្គាប​ឲ្យ​ចាប់ខ្លួន ហើយក៏​ត្រូវ​សមត្ថកិច្ច​ស្រាវ ជ្រាវ​ចាប់ខ្លួន​បានជា​បន្ដបន្ទាប់​សរុប​៤​នាក់ ហើយ​នៅ​ម្នាក់ទៀត​កំពុង​បន្ដ​គេចខ្លួន ។​

 

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូនមក កាន់​សាលាដំបូង​ខេត្ដ​ចាត់ការ​តាម​នីតិវិធី ៕

5-5-2014

 

Leave a Reply

(*) Required, Your email will not be published