តើអ្នកមានអារម្មណ៍ថា មានផាសុកភាពដែរឬទេ ពេលដែលអ្នកត្រូវពាក់ស្បែកជើងកែងចោតម្តងៗ ? តើអ្នកមានបានដឹងពីវិធីត្រឹមត្រូវក្នុងការពាក់ស្បែកកែងចោត និងពាក់វាដើរដោយមានសុវត្ថិភាពដែរទេ? មានស្ត្រីជាច្រើន គឺមានអារម្មណ៍ថា មិនមានភាពងាយស្រួលទាល់តែសោះ ខណៈពេលដែលពួកគេកំពុងពាក់ស្បែកជើងកែងចោតនេះដើរក្នុងទីសាធារណៈ ។ ចំណុចខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នកឲ្យដើរបានដោយងាយស្រួលនៅពេលដែលអ្នកត្រូវពាក់វា ទៅចូលរួមកក្នុងកម្មវិធីអ្វីផ្សេងៗ ។
១.ទិញនូវស្បែកជើងដែលត្រូវនឹងទំហំរបស់ជើងអ្នក
ការចាប់ផ្តើមដំបូងនោះគឺថា វាការចាំបាច់ដែលអ្នកត្រូវទិញនូវស្បែកជើងដែលមានទំហំត្រូវនឹងខ្នាតប្រអប់ជើងរបស់អ្នក។ ប្រសិនបើទំហំនោះគឺមិនត្រូវសម្រាប់អ្នកទេ នោះកែងស្បែកជើងនេះនឹងធ្វើឲ្យអ្នកឈឺហើយអ្នកនឹងមានអារម្មណ៍នូវភាពមិនសុខស្រួល។ ដូច្នេះអ្នកត្រូវតែទិញនូវស្បែកជើងដែល សាកសមនឹងមានទំហំត្រូវនឹងជើងអ្នកបានយ៉ាងល្អ។ ស្បែកជើងដែលតឹងណែន នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង ។
២.រៀនអនុវត្តដើរជាមួយនឹងស្បែកជើងកែងចោតនេះ
ត្រូវពាក់ស្បែកជើងដែលអ្នកទើបនឹងទិញ និងចាប់ផ្តើមក្រោកឈរឡើង ដើម្បីឲ្យខ្លួនអ្នកមានលំនឹងល្អ។ អនុវត្តនូវការឈរដោយពាក់ពួកវានៅនឹងជើង រួចបន្ទាប់មករៀនដើរពីរបីជំហានជាការសាកល្បង។ ប្រសិនបើអ្នកបានធ្វើដូច្នេះឲ្យបានទៀងទាត់នោះអ្នកនឹងអាចទម្លាប់នឹងពួកវាបាន។ វិធីនេះនឹងអាចជួយអ្នកឲ្យដើរបានយ៉ាងត្រឹមត្រូវល្អ។ ជាមួយនឹងការអនុវត្តទាំងនេះនោះអ្នកនឹងទទួលបាននូវឥរិយាបថមួយដ៏សមរម្យ។
៣.រក្សាស្ថានភាពដងខ្លួនអ្នកឲ្យត្រង់
អ្នកមិនត្រូវឱន ឬកោងខ្នងនៅពេលកំពុងដើរជាមួយនឹងស្បែកជើងកែងចោតនេះទេ មានស្ត្រីជាច្រើនតែងតែដើរទប់ៗ ឬបត់ជើងរបស់ពួកគេ។ អ្នកត្រូវដើរដោយដាក់ដងខ្លួនឲ្យត្រង់ និងដាក់ជើងទាំងពីរផ្គុំចូលស្របគ្នា។ ប្រសិនបើស្ថានភាពរាងកាយអ្នកត្រង់ហើយនោះវានឹងមិនមានបញ្ហាអ្វីចំពោះការពាក់ស្បែកជើងកែងចោតនេះទៀតទេ។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះស្ថានភាពដងខ្លួនអ្នក ដើម្បីទទួលបាននូវភាពងាយស្រួលក្នុងពេលដើរជាមួយនឹងស្បែកជើងកែងចោតនេះៗ ។
៤.ត្រូវមានទំនុកចិត្តលើខ្លួនឯង
មានស្ត្រីភាគច្រើនតែងខ្លាចក្នុងការពាក់ស្បែកជើងកែងចោត ដើរក្នុងទីសាធារណៈដូច្នេះនៅពេលដែលពួកគេត្រូវពាក់វាម្តងៗនោះពួកគេតែងបញ្ចេញនូវអារម្មណ៍នេះនៅលើមុខរបស់ពួកគេ។ វាជាការចាំបាច់ណាស់ក្នុងការសម្តែងចេញនូវភាពមានទំនុកចិត្តលើខ្លួនឯង នៅពេលដែលអ្នកត្រូវពាក់ស្បែកជើងកែងចោតនេះដើរ ។ ជាមួយនឹងស្ថានភាពដងខ្លួនដែលស្តែងចេញនូវភាពជឿជាក់លើខ្លួនឯង នោះរាល់ស្ត្រីគ្រប់រូបអាចពាក់វាបានដោយមិនចាំបាច់មានការព្រួយបារម្ភអ្វីទេ។ នៅពេលក្រោយៗទៀត ដែលអ្នកត្រូវពាក់ស្បែកជើងកែងចោតនោះអ្នកត្រូវដើរជាមួយឥរិយាបថដងខ្លួនឲ្យបានត្រង់ល្អ ។
៥.ប្រើទ្រនាប់កល់នៅក្នុងស្បែកជើង
មានស្ត្រីជាច្រើនតែងហាក់នឹងងាយរអិលម្រាមជើងចុះក្រោម នៅពេលដែលពួកគេពាក់ស្បែកជើងកែងខ្ពស់។ ដើម្បីជៀសវាងនូវស្ថានភាពនេះអ្នកអាចដាក់ទ្រនាប់កល់នៅក្នុងផ្នែកខាងក្នុងនៃស្បែកជើងដែលមានកែងខ្ពស់ចោតនេះ ។ អ្នកនឹងមានអារម្មណ៍ថា មានភាពងាយស្រូលជាងមុនក្នុងពេលដើរម្តងៗ ។ អ្នកអាចបន្ថែមនូវក្រឡាឆ្នូតៗនៅលើបាតស្បែកជើង ដើម្បីជៀសវាងនូវការរអិលដួល។
៦.ដើរជាមួយនឹងជំហានខ្លីៗល្មម
អ្នកមិនត្រូវដើរដោយជំហានធំៗនោះទេ នៅពេលដែលអ្នកពាក់ស្បែកកែងចោត ។ វាត្រូវបានគេណែនាំថា អ្នកត្រូវដើរជាមួយនឹងជំហានតូចល្មមៗ បានហើយ ព្រោះវិធីនេះអាចជួយកាត់បន្ថយនូវឱកាសនៃការរអិលដួលបាន។ រក្សាជើងទាំងពីរឲ្យស្ថិតនៅក្នុងស្ថានភាពបិទជិត និងដើរឲ្យបានត្រង់ ។
៧.ជ្រើសរើសកែងស្បែកជើងឲ្យបានត្រឹមត្រូវ
វាមាននូវប្រភេទនៃទម្រង់កែងផ្សេងៗគ្នាជាច្រើនដូចជាកែងស្រួច កែងរាងជ្រុង និងកែងបាតរាបស្មើរជាដើម ។ វាជាការចាំបាច់ដែលអ្នកត្រូវធ្វើការជ្រើសរើស ប្រភេទកែងស្បែកជើងដែលអាចឲ្យអ្នកដើរបានយ៉ាងងាយស្រួល។ ភាពស្រណុកសុខស្រួល គឺជាផ្នែកដ៏សំខាន់បំផុតដែលអ្នកត្រូវមាន៕