ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ឲ្យ​របួស ម៉ូតូ​រងគ្រោះ​កៀប​ជាប់​រថយន្ត បែរ​ម្ចាស់​ទៅ​ដេក​ផ្ទះ​ធ្វើ​ព្រងើយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ បណ្តាលមកពី​ម៉ូតូ បុក​ជាមួយ​រថយន្ត ហើយ​ម្ចាស់​ម៉ូតូ​គេចខ្លួន​ទុក​ម៉ូតូ​ដោះស្រាយ​ពេល​ក្រោយ នៅ​ចំណុច​មុខ​ស្ទី​ម​បូ​ណា និង​ម៉ាស្សា​បែប​បុរាណ​ខ្មែរ​-​ថៃ និង​បាតជើង តាមផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ស៊េរី​២០០៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1D 5884 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​ខាងលើ បាន​ជិះ​ជែង​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ក្នុងទិសដៅ​ស្របគ្នា ដោយ​ការបើកបរ​លឿន​ពេក​វ៉ា​ក់​អើ​នឹង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-3930 ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​ស្ត្រីជន​ជាតិខ្មែរ​ដឹក​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ទិសដៅ​ពី​លិចទៅ​កើត ច្រាស​គ្នា ពេល​ឃើញ​រថយន្ត​បើក​មកដល់​អ្នកបើក​ម៉ូតូ​ចាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​ដួល ខ្ទាត​ម៉ូតូ​ចូលទៅ​ក្រោម​រថយន្ត​ត្រូវ​រថយន្ត​កិន​ជាប់ ចំណែក​អ្នកបើក​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​រងរបួស​ស្រាល​បាន​រត់ចោល​ម៉ូតូ ។​

 

​ក្រោយពេល​កើតហេតុ​ដោយសារតែ​ភាគី​បង្ក​គ្មាន​ភាពម្ចាស់ការ​ក្នុងការ​ទទួលខុសត្រូវ បាន​រត់ចោល​ម៉ូតូ​ទៅហើយ​មិនអាច​ធ្វើការ​ដោះស្រាយ​គ្នា​បាន ទើប​សមត្ថកិច្ច​យក​ទាំង​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ៕

4-5-2014

 

Leave a Reply

(*) Required, Your email will not be published