សង្ស័យ​ប្តី​មាន​ស្រី យក​ជីវិត​មិន​ប្រល័យ ដើម្បី​ដោះស្រាយ​បញ្ហា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភាពមិន​ចុះសម្រុង​គ្នា និង​ជម្លោះ​រហូតដល់​កើតមាន​អំពើហិង្សា បានធ្វើ​ស្ត្រី​ម្នាក់​បានគិត​ខ្លី​សម្លាប់ខ្លួន បាន​សម្រេចចិត្ត​ធ្វើ​អត្ត​ឃា​ត​​លេបថ្នាំ​ងងុយដេក​អស់​១៣​គ្រាប់​ជាមួយនឹង​ផឹកទឹក​សាប៊ូ ដេក​បែកពពុះមាត់​នៅក្នុង​បន្ទប់ទឹក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែឧសភា នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ស្ត្រី​គិត​ខ្លី​លេបថ្នាំ​ធ្វើអត្តឃាត​ខ្លួន​មានឈ្មោះ ហឿន ស្រី​ហូ​ច អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ។ ចំណែក​បុរស​ជា​ប្តី​ជា​កម្មករ​រោងចក្រ​កាត់ដេរ អ្នក​ទាំងពីរ​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ​មានកូន​ប្រុស​ម្នាក់​អាយុ​៥​ខែ​ក្នុងបន្ទុក ។​

 

​ប្រភពព័ត៌មាន​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ដែល​ប្តី​ធ្វើការ​រាល់​ខែ​មិនបាន​ផ្ញើរ​លុយកាក់​ឲ្យ​ប្រពន្ធ​ចិញ្ចឹម​កូន​ទេ បើសិនជា​ផ្ញើ​ក៏​ផ្ញើ​តិចតួច​បំផុត​ចាយវាយ​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ប្រពន្ធ​សង្ស័យថា ប្តី​មាន​ស្រី​ថ្មី បណ្តាល​ឲ្យ​មានការ​ឈ្លោះប្រកែក​រហូត​ស្ត្រី​ជា​ប្រពន្ធ​តូចចិត្ត តូច​ថ្លើម​សម្រេចចិត្ត ធ្វើអត្តឃាត​ដោយ​ការ​លេបថ្នាំ​ងងុយដេក​អស់​១៣​គ្រាប់​រួច​យក​ម្សៅ​សាប៊ូ​លាយ​ជាមួយ ទឹក​ផឹក​ទៀត ធ្វើ​បែកពពុះមាត់​សន្លប់​នៅក្នុង​បន្ទប់ទឹក ទាល់តែ​ម្តាយក្មេក​ដើរទៅ​ចូល​បន្ទប់ទឹក​ទើប​ដឹង នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​លាង​ក្រពះ​ជម្រះ​ជាតិពុល ៕

4-5-2014

 

Leave a Reply

(*) Required, Your email will not be published