ឈ្មោះ អ៊ុក ទៀត មន្ត្រី​គយ​បើករថយន្ត​បុក អ្នកជិះ​ម៉ូតូ​ឆ្លងផ្លូវ​នៅ​ប៉ៃលិន​ដោះស្រាយ​ស្ងាត់ៗ​

, , Leave a comment

​ខេត្ត​ប៉ៃលិន  ៖ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ នៅក្បែរ​ចំណតរថយន្ត​ថ្មី ស្ថិ​ត​ក្នុ​ង​​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិនក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​បុរស​ម្នាក់​ត្រូវ​បងប្អូន​ដឹក​ទៅ​មន្ទីរពេទ្យ ឯកជន​មួយ​ក្នុង​ក្រុងប៉ៃលិន ដោយសារ រថយន្ត​ម​ន្ត្រី​គយ​ម្នាក់​បើកបរ​មកពី​ក្រោយ​បុក​ចំ ពេញទំហឹង​។​

 

​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើង បុរស រងគ្រោះ​ដែល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​អត់​មើល មុខក្រោយ ឈ្មោះ ខុម វណ្ណ​ធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រងរបួស​រលាត់​ដៃជើង​រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1B-0467 ។​ចំណែក​អ្នកបើកបរ​រថយន្តបុក​ពីក្រោយ ឈ្មោះ អ៊ុក ទៀត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​គយ ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​បើកបរ​រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2A-6449 រង​ការខូចខាត​ស្រាល​។​

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវគេ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្រុងប៉ៃលិន ហើយ​ត្រូវ​បងប្អូន​ជនរងគ្រោះ​ចេញ​មកជួប​ដោះ​ស្រា​យ​​ជាមួយ​ម្ចាស់ រថយន្ត​នៅនឹងកន្លែង​កើតហេតុ​ដោយ​ម្ចាស់​រថយន្ត​បង់ប្រាក់ ថ្លៃ​ព្យាបាល​របួស​ចំនួន​១០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ដោយ​មិន​បញ្ជូ​ន​ទៅ​​វត្ថុតាង​កន្លែង​ប៉ូលីស​ទេ​គឺ​ដោះស្រាយ​គ្នា​ស្ងាត់​តែម្តង​៕

2-5-2014

 

Leave a Reply

(*) Required, Your email will not be published