ប្រទេសកាណាដា ៖ ទោះបីជាត្រូវឆ្លងកាត់ការវះកាត់ដែលឈឺចាប់ក្តីក៏ Moon ពុំបានបង្ហាញពីអារម្មណ៍ស្តាយក្រោយទេ ។ ផ្ទុយទៅវិញនាងមានអារម្មណ៍ថា នេះជាការសម្រេចចិត្តត្រឹមត្រូវ ដោយតាំងពីតូចមក នាងមានទំនោរចិត្តបែបប្រលោមលោកបែបសិល្បៈនិទាន ។ នាងស្រឡាញ់តួអង្គទេពអប្សរតាំងពីនៅក្មេងខ្ចី ។ រយៈពេល២ ម៉ោង ក្រោយពីការវះកាត់ និងការឈឺចាប់ បន្ទាប់មកនាំឲ្យនាងសម្រេចបំណងប្រាថ្នា ។
ប្រភពពីគេហទំព័រសាន់ដេវើលបានឲ្យដឹងថា នាង Melynda Moon រស់នៅកាណាដា មានអាយុ ២៣ ឆ្នាំ តែងជឿជាក់ថា នាងបានមកពីភពដទៃខុសប្លែកពិភពបច្ចុប្បន្ន ដោយនាងជាតិមុនជាទេពអប្សរ ។ Moon បានចំណាយលុយ ២៥០ ដុល្លារ ដើម្បីឲ្យក្តីស្រមៃរបស់នាងក្លាយជាការពិត ។
អាស្រ័យដោយមានជំនឿមុតមាំថា ខ្លួនជាទេពអប្សរម្នាក់នេះ Melynda Moon ទទួលបានរូបរាងដូចជាទេពអប្សរក្នុងក្តីសុបិន្តរបស់នាង៕