ក្លាយជា​តារា​ល្បី​បន្ទាប់​បង្ហោះ​រូបភាព​បំបៅ​ដោះ​កូន​នៅលើ​អ៊ិន​ធើរ​ណែ​ត (វីដេអូ)

, , Leave a comment

​ប្រទេស​ចិន ៖ យោង​តាម​គេហទំព័រ​ 56.com បាន​បង្ហាញពី​ស្ត្រី​ជា​ម្តាយ​ម្នាក់ អាយុ ២២ ឆ្នាំ ដែលមាន​រូប​សម្រស់​ដ៏​ស្រស់​សោភា​មិន​ចាញ់​តួកុន​ប៉ុន្មាន​នោះ បាន​បង្ហោះ​ឈុត​រូបភាព “​បំបៅ​ដោះ​កូន​” ជាច្រើន​សន្លឹក​នៅលើ​បណ្តាញ​សង្គម និង​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត​អន​ឡាញ​ចូល​ទស្សនា​យ៉ាងច្រើន​។​

​ដោយសារតែ​សម្រស់​ដ៏​ស្រស់​ខ្ចី​របស់​នាង ដែល​មើលទៅ​ហាក់ដូចជា​កុលាប​១​ទង​ដែល​កំពុង​ថែ​លម្អង​នោះ វា​ពិតជា​ពិបាក​នឹង​គួរ​ឲ្យ​ជឿ​ណាស់​ថា នាង​បាន​ក្លាយជា​ម្តាយ​ក្មេង​ម្នាក់​រួចទៅហើយ​សោះ​។ ស្ត្រី​វ័យក្មេង​រូបនោះ បាន​និយាយថា នាង​បាន​ថត​នូវ​រូបភាព​ជាច្រើន​ដើម្បី​រក្សា​ទុកជា​អនុស្សាវរីយ៍ ហើយក៏​ដើម្បី​លើកទឹកចិត្ត​ចំពោះ​ម្តាយ​ទាំងឡាយ ឲ្យ​មានការ​យកចិត្តទុកដាក់​ក្នុងការ​បំបៅ​ដោះ​កូន​ផងដែរ ព្រោះ​វា​បានផ្តល់​ផលចំណេញ​ទាំង​ម្តាយ និង​កូន​។ ដូច្នេះ នាង​សង្ឃឹមថា បងប្អូន​ទាំងអស់​នឹងមិន​សម្លឹង​មើល​វា​ក្នុង​ផ្លូវ​ផ្សេង​នោះទេ​។

26-12-2013 (1)

​ទោះជា​យ៉ាណា មាន​មនុស្ស​ជាច្រើន នៅតែ​ជឿថា នាង​ធ្វើ​រឿងនេះ​ជា​សាធារណៈ ដើម្បី​ឲ្យ​មានការ​ស្រឡាំងកាំង និង​យកចិត្តទុកដាក់​ចាប់អារម្មណ៍​ពី​មនុស្ស​ជាច្រើន​តែប៉ុណ្ណោះ​។ ទោះជា​បែបនេះ​ក្តី ចាប់តាំងពី​បានបង្ហាញ​រូបរាង​ស្វែ​ល និង​សម្រស់​ដ៏​ស្រស់​ផូរផង់​ពី​ធម្មជាតិ​របស់​នាង​រួចមក ជា​លទ្ធផល សព្វថ្ងៃនេះ មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ទាក់ទង និង​អញ្ជើញ​នាង ដើម្បី​ថត​ស្បត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ពួកគេ​ផងដែរ​។ លើសពីនេះទៅទៀត​នោះ នាង​ក៏មាន​គោលបំណង​ចង់​បោះជំហាន​ចូលទៅក្នុង​វិស័យ​កម្សាន្ត​ផងដែរ ដើម្បី​រក “​លុយ​ថ្លៃ​ទឹកដោះគោ​” សម្រាប់​កូន​របស់​នាង​៕

26-12-2013  26-12-2013 (2)

 

Leave a Reply

(*) Required, Your email will not be published