តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ និង​ខឹង​ប្រពន្ធ​ទី​៣​ស្តីបន្ទោស​កុំឱ្យ​ផឹកស្រា រត់​ទៅ​ផឹក​ថ្នាំពុល​បាញ់​ស្មៅ​សម្លាប់ខ្លួន​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​កណ្តាល​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​ព្យាបាល​មិនជា និង​មានទំនាស់​ក្នុង​គ្រួសារ​រឿង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ភ្លេច​បាយ ភ្លេច​ទឹក ក៏រ​ត់ទៅ​លួច​ផឹកថ្នាំ​បាញ់​ស្មៅ​ប្រភេទ​ទឹកឃ្មុំ​អស់​ជាច្រើន​បណ្តាល​ឱ្យស្លាប់​តែម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា  ឆ្នាំ ២០១៤ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។​

 

​បុរស​ដែល​ស្លាប់​មានឈ្មោះ សរ សំ អាយុ​៣៩​ឆ្នាំ ជាជាង​គំនូរ និង​ជា​អ្នកដើរ​ស្មូត​ពេល​មានបុណ្យ​ខ្មោច​ម្តងៗ និង​មាន​ប្រពន្ធ​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ គា អាយុ​ប្រហែល​៤៥​ឆ្នាំ មានកូន​ពីរ​នាក់ ប្រុស​១ ស្រី​១ លែងលះគ្នា​ជាង​២០​ឆ្នាំ​មកហើយ ប្រពន្ធ​ទី​២-​ឈ្មោះ លាភ អាយុ​ប្រហែល​២៥​ឆ្នាំ មានកូន​ចំនួន​២​នាក់ ប្រុស​១ ស្រី​១ លែងលះគ្នា​ជាង​១០​ឆ្នាំ​មកហើយ ប្រពន្ធ​ទាំងពីរ​នាក់​រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង រីឯ​ប្រពន្ធ​ទី​៣-​ឈ្មោះ ឡុង នី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ចាន់​សិរី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ដោយ​យកគ្នា​សែនព្រេន​ជា​ប្តី​ប្រពន្ធ​ប្រហែល​៥-៦ ខែ​កន្លងមក ។​

 

​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺ​សើ​ស្បែ​កជាង​២០​ឆ្នាំ ដោយ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាច្រើន​មកហើយ តែ​មិនជា​សោះ ហើយ​ជា​មនុ​ស្សញៀន​ស្រា និយាយ​គ្នា​ស្តាប់​មិនបាន​។ កន្លងមក​ជនរងគ្រោះ​ធ្លាប់​លេប និង​ផឹក​ថ្នាំពុល​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​វា​មិនមាន​បញ្ហា​អ្វី ដល់​អាយុជីវិត ជួនកាល​យក​ថ្នាំពុល​មក​លាប​ពេញ​ខ្លួន​។ មុន​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​និយាយ​គ្នា​ជាមួយ​ប្រពន្ធ ដោយ​ប្រពន្ធ​និយាយ​ឲ្យ​ជនរងគ្រោះ​ឈប់​ពិសា​ស្រា​ទៅ បើ​មិន​ឈប់​ទេ​យើង​លែង​បាន​ជួបគ្នា​ហើយ​។​

 

​លុះដល់​ថ្ងៃកើតហេតុ គេ​មិនដឹងថា​ជនរងគ្រោះ​បាន​ផឹក​ថ្នាំពុល​មកពីណា​នោះទេ ដោយ​ប្រកាច់​ដេកស្លាប់​នៅ​ខាងក្រោយ​ផ្ទះ​តែម្តង​៕

01-5-2014 01-5-2014 (1)

 

Leave a Reply

(*) Required, Your email will not be published