បើករថយន្ត​កែច្នៃ​គេច​រោងការ ប្រហារជីវិត​មនុស្ស​ឲ្យ​ដេក​ក្នុង​ថ្លុកឈាម យ៉ាង​អ​ណោ​ច​អាធ័ម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅនឹងកន្លែង​កើតហេតុ ខណៈដែល​រថយន្ត​កែច្នៃ​មួយគ្រឿង​បាន​បើក​បុក​យ៉ាង​ពេញទំហឹង​កាលពី​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​បន្ទាយ​ដើម​អំពិល តាម​បណ្តោយ​ផ្លូវ​១៥១ ស្ថិតក្នុង​ភូមិធំ​ខាងត្បូង សង្កាត់​ពញា​ពន់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ សូ​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នក​ធ្វើស្រែ ស្នាក់នៅ​ស្រុក​ពញាឮ​ខេត្តកណ្តាល ។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ប៉ុន ពូន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោង ខណ្ឌ​សែន​សុខ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយពី​បើករថយន្ត​រត់ចេញ​ពី​កន្លែងកើតហេតុ​បាន​ប្រមាណ​២​គីឡូម៉ែត្រ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៥១​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​ក៏ត្រូវ​រថយន្ត​កែច្នៃ​មួយគ្រឿង​បើក​ក្នុងទិសដៅ​ច្រាស​គ្នា បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​ប្រមាណ​៥​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ។ ក្រោយ​កើតហេតុ​ជនបង្ក​បាន​ព្យាយាម​បើក​រត់​គេ តែ​បាន​ប្រមាណ​២​គីឡូម៉ែត្រ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​។​

 

​សមត្ថកិច្ច​បាន​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

01-5-2014 (6)

01-5-2014 (1) 01-5-2014 (2) 01-5-2014 (3) 01-5-2014 (5)  01-5-2014

 

Leave a Reply

(*) Required, Your email will not be published