ជនអនាថា ដេកស្លាប់​តាម​ចិញ្ចើមផ្លូវ គួរ​ឲ្យ​សង្វេគ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ខណៈដែល​ប្រទះឃើញ​បុរស​វ័យ​កណ្ដាល​ម្នាក់ បាន​ដេកស្លាប់​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ នៅលើ​ចិញ្ចើមផ្លូវ​លេខ​៧២ កែង​នឹង​ផ្លូវ​លេខ​៤៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

 

​ប្រភពព័ត៌មាន​នៅ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​ដែល​ស្លាប់​គ្មាន​ន​ណា​ម្នាក់​ស្គាល់​ថា​ឈ្មោះ​អ្វី​នោះទេ គ្រាន់តែ​អាយុប្រមាណ ៣៥ ឆ្នាំ ស្នាក់​នៅតាម​សំយាបផ្ទះ​គេ មិនមាន​បងប្អូន​អ្វី​ទាំងអស់​។ តាម​សំដី​ប្រជាពលរដ្ឋ​ដែល​រស់​ទី​នោះបាន​ប្រាប់​អោយដឹងថា គេ​តែងតែ ឃើញ​បុរស​រូបនោះ​ដើរ​សុំ​លុយ​គេ​យកមក​ទិញ​ចំណី​យកមក​ហូប ប៉ុន្តែ​មិនដែល​រករឿង​អ្នកណា​ទេ រូបគេ​តែងតែ​ដើរទៅ​ដើរមក នៅ​ម្ដុំៗ​ក្បែរ​និង​កន្លែងកើតហេតុ​មិនដែល​ដើរទៅ​ណា​ទេ​។​

 

​ក្រោយពី​ពិនិត្យ​សាកសព​រួច មន្ត្រី​ចៅសង្កាត់​យក​ម៉ូតូ​ដឹក​សព​យកទៅ​បូជា​នៅ​វត្ត​ទួល​អស់លោក​៕

30-4-2014 30-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published