រថយន្ត​ដឹក​ទឹកកក ​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ធ្លាក់​សុ​ទ្ឋ​តែ​ឈើ​គ្រូញូង ទើប​សមត្ថកិច្ច​បង្ក្រាបបាន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ហួសចិត្ត​មួយ​ខណៈពេលដែល​ក្រុម​អ្នកយកព័ត៌មាន​ចុះ​យក​ផ្ដិត​យក​រូបភាព​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​រវាង រថយន្តស្ទូច​មួយគ្រឿង​បើក​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​បណ្តាលឱ្យ​រថយន្តស្ទូច​ដាច់​ដងសន្ទូច​ទៅ​ប៉ះ​ និង​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ធ្លាយ​ចេញ​សុទ្ធតែ​ឈើ​គ្រញូង​ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ហើយ​ត្រូវ​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​បានមក​ជេរប្រមាថ​និង​រក​វាយ​ក្រុម​អ្នកសារព័ត៌មាន ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​២៨​ខែមេសា​ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ​។​

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តស្ទូច​ដឹក​ដែក ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-7188 បើក​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-9892 ធ្វើឱ្យ​ដង​ស្ទូច​របស់​រថយន្ត​ដឹក​ដែក​ទៅ​បោក​ផ្ទប់ រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ពាក់​ស្លាក​លេខ 2M-4918 បណ្ដាលអោយ​ធ្លាយ​ឃ្លុប​រថយន្ត​ចេញ​សុទ្ធតែ​ឈើ​គ្រញូង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​មេព្រៃ​រដ្ឋបាល​ព្រៃឈើ​ចុះមក​អន្តរាគមន៍​។​

 

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផងដែរ​អ្នកសារព័ត៌មាន​មួយក្រុម​បាននាំគ្នា​ចុះមក​យក​ព័ត៌មាន ​និង​ថត​យក​រូបភាព​ស្រាប់ តែ​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយក្រុម​និង​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​បាន​ចេញមក​អន្តរាគមន៍​ដើម្បី​ធ្វើការ​រំដោះ​យក​រថយន្ត​ដឹក​ទឹកកក​ដែល​ផ្ទុក​ដោយ​ឈើ​គ្រញូង​ពេញ​រថយន្ត ហើយ​ថែមទាំង​បាន​ជេរប្រមាថ​និង​រក​វាយ​និង​រក​ចាប់​បោក​ម៉ាស៊ីន​កាមេរ៉ា​របស់​ក្រុម​អ្នកសារព័ត៌មាន​រួច​ថែមទាំង​ទាញ​ផ្ដាច់​យក​កាត​សំគាល់​ខ្លួន​របស់​អ្នកយកព័ត៌មាន​ម្នាក់​ថែមទៀត​ផង ប៉ុន្តែ​បាន​ត្រូវ​សមត្ថកិច្ច​ជួយ​សម្រួល​និង​យក​កាត​សំគាល់​ខ្លួន​មកឱ្យ​អ្នកសារព័ត៌មាន​វិញ​។ ការចុះ​អន្តរាគមន៍ របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​ពុំមាន​វិធាន​ការចាប់​ឃាត់ខ្លួន​អ្នកបើករថយន្ត​ដឹកឈើ​គ្រញូង​នោះទេ​បែរជា​បណ្ដែត​បណ្ដោយអោយ​បុរស​ជា​អ្នកបើករថយន្ត​ដឹក​ទឹកកក​ដែល​ផ្ទុក​ដោយ​ឈើ​គ្រញូង​ពេញ​រថយន្ត​នោះ​ឈរ​ទូរស័ព្ទ​ហៅ​បក្ខពួក​និង​បណ្ដោយអោយ​អ្នកបើកបរ​រូបនោះ​រត់គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព ឃើញ​ដូច​នោះ​ក្រុម​អ្នកសារព័ត៌មាន​បាននាំគ្នា​ទៅ​សួរដេញដោល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយក្រុម​នោះ ថា​តើ​ឈើ​គ្រញូង​ក្នុង​រថយន្ត​ដឹក​ទឹកកក​នោះ​មាន​ចំនួន​ប្រហែល​ប៉ុន្មាន​?​ប៉ុន្តែ ត្រូវបាន​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំងនោះ​ឆ្លើយ​យ៉ាង​គំ​រុះ​គំរើយ​ដាក់​អ្នកសារព័ត៌មាន​ថា​មិនដឹងថា​មាន​ចំនួន​ប៉ុន្មាន​ទេ ឮ​ដូច​នោះ​ក្រុម​អ្នកសារព័ត៌មាន​បា​នប​ន្ត​សួរ​ទៀតថា​តើ​រថយន្ត​ដឹក​ទឹកកក​ដែល​ផ្ទុក​ដោយ​ឈើ​គ្រញូង​នោះ​ត្រូវយក​រក្សាទុក​នៅ​កន្លែង​ណា តែ​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រូបនោះ​ឆ្លើយថា​មិនដឹង​ទៀត​ទើប​ធ្វើអោយ​ក្រុម​អ្នកសារព័ត៌មាន​កាន់តែ​ឆ្ងល់​ក៏​សួរ​បន្តថា ចុះ​ហេតុអ្វី​បានជា​ក្រុម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​របស់លោក​ដោះលែង​អ្នកបើករថយន្ត​ដឹកឈើ​គ្រញូង​នោះ​ទើប​ធ្វើអោយ​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំងនោះ​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដែល​មក​កាង​និង​ចង់​រំ​ដោះយក​រថយន្ត​ដឹកឈើ​គ្រញូង​ខាងលើ​នោះ​ខឹងសម្បារ​មកលើ​ក្រុម​អ្នកសារព័ត៌មាន​ហើយ​ថែមទាំង​ជេរប្រមាថ​យ៉ាង​ចាស់ដៃ​និង​រក​វាយ​ក្រុម​អ្នកសារព័ត៌មាន​។​

 

​ខណៈ​ពេលនោះ​ក៏មាន​បុរស​ម្នាក់​ដែល​អមដោយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ចេញមុខ​កាង​ឱ្យ​រថយន្ត​ដឹកឈើ​គ្រញូង​ខាងលើនេះ​ក៏បាន​ជេរប្រមាថ​ហើយ រក​បោក​ម៉ាស៊ីន​កាមេរ៉ា​របស់​របស់​ក្រុម​អ្នកសារព័ត៌មាន​ថែម​ទៀតផង​។​

 

​គួរបញ្ជាក់​ផងដែរ​ថា​រថយន្ត​ដឹក​ទឹកកក​បង្គ​ប់​ឈើ​គ្រញូង​ពេញ​រថយន្ត​នោះ យើង​មិនទាន់​ដឹង​នៅឡើយ​ថា​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​ឬ​ត្រូវ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដែល​មក​កាង​នោះ​រំដោះ​យកទៅ​បាត់​ឬ​យ៉ាងណាទេ​៕

30-4-2014 30-4-2014 (1) 30-4-2014 (2) 30-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published