សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា​បង្កប់​បម្រើសេវា​ផ្លូវភេទ

, , Leave a comment

​ខេត្តសៀមរាប ៖ ទីតាំង​ម៉ាស្សា​បង្កប់​បម្រើសេវា​ផ្លូវភេទ​មួយកន្លែង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជ​ន​​ខេត្ត ធ្វើការ​ចុះបង្ក្រាប​កាលពី​យប់​ថ្ងៃទី​២៨ខែមេសា ឆ្នាំ​២០១៤ យីហោ​ពេញចិត្ត ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេ​ត្ត​សៀ​ម​រាប ។​

 

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​បម្រើសេវា​៧​នាក់ និង​ថៅកែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​មានឈ្មោះ ឈៀង គង់ អាយុ​៣៨ ឆ្នាំ ភេទ​ប្រុស ជ​ន​ជា​តិ​ខ្មែរ និង​ប្រពន្ធ​ឈ្មោះ អៀង គឹម​ឡៃ អាយុ​៤២​ឆ្នាំ អ្នក​ទាំងពីរ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ហើ​យ​បានមក​ជួល​ទីតាំង​កើតហេតុ​ខាងលើ​រកស៊ី​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។​

 

​ក្រោយពី​ឃាត់ខ្លួន​នារី​បម្រើសេវា​ផ្លូវភេទ​ទាំង​៧​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច ធ្វើការ​អប់រំ ។ ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ត្រូ​វ​បា​ន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ តាមផ្លូវ​ច្បាប់​៕

30-4-2014 (1) 30-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published