ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ម៉ូតូ​១​គ្រឿង​នៅ​សង្កាត់​ពងទឹក​ខណ្ឌដង្កោ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុមចោរ​មាន​គ្នា​ពីរ​នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​សង្កាត់​ពងទឹក​លួច​យក​ម៉ូតូ​អស់​១​គ្រឿង​កាលពី វេលា​ម៉ោង​៣​និង​៥៥​នាទី​ទាបភ្លឺថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ពងទឹក ផ្លូវ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ ឡុង សំបូរ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​គាស់​ផ្ទះ​លួច​យកទៅ​នោះ​មាន​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BP-0506​។ មុនពេល​កើតហេតុ​ស្ត្រី​ម្ចាស់ផ្ទះ និង​កូនៗ​របស់គាត់​ដេក​នៅលើផ្ទះ ចំណែក​ប្ដី​របស់គាត់​ទៅ​បេសកកម្ម​នៅ​ខេត្ត​ប៉ៃលិន ហើយ​ម៉ូតូ​គាត់​ចាក់សោ​ទុក​នៅ​បន្ទប់​ខាងក្រោម​ផ្ទះ​ដូច​សព្វដង​។ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​ជិត​៥​ព្រឹក​ស្ត្រី​ម្ចាស់ផ្ទះ​ក៏​ក្រោក​ពី​ដេក រួច​ចុះមក​ក្រោមផ្ទះ​ដើរ​សំដៅទៅ​បន្ទប់​ដែល​គាត់​ទុក​ម៉ូតូ  ហើយ​ឃើញ​បន្ទប់​នោះ​ចំហ​ទ្វារ​ក៏​ចូលក្នុង​បន្ទប់​ស្រាប់តែ​ភ្ញាក់ផ្អើល ឆោឡោឡើង​ថា​បាត់​ម៉ូតូ​១​គ្រឿង​សល់​២​គ្រឿង ហើយ​ភ្លាមៗ​នោះ​ស្ត្រី​រងគ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច​តែម្តង​។​

 

​បើតាម​ការរៀបរាប់​ពី​ស្ត្រី​ម្ចាស់ផ្ទះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូបគាត់​និង​កូនៗ​បាន​ដេក​នៅលើផ្ទះ​ហើយ​នៅ​ថ្ងៃកើតហេតុ​គាត់​បាន​ក្រោក ពី​ដេក​នៅ​ព្រឹក​ម៉ោង​៥​។ តែ​ជា​ទម្លាប់​គាត់​មិនដែល​ក្រោក​ម៉ោង​៥​ព្រឹក​ទេ​គឺ​យ៉ាងយូរ​ម៉ោង​៣ ទៀបភ្លឺ​គាត់​ក្រោក​ហើយ ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​នេះ​គាត់​បើកភ្នែក​ឡើង​មេឃ​ភ្លឺចែស​ហាក់បីដូចជា ត្រូវ​ថ្នាំ​សណ្ដំ ពេលនោះ​គាត់​ចុះមក​ក្រោម​ឃើញ​ទ្វារ​បន្ទប់​ចំហ​គាត់​ក៏​ដើរចូល​មើល​ក្នុង បន្ទប់ ស្រាប់តែ​បាត់​ម៉ូតូ​១​គ្រឿង មើលទៅ​បង្អួច​ឃើញ​ស្នាម​បាក់​ឈើ​បង្អួច​និង​ចម្រឹង​ដែក ហើយ​សោ​ទ្វារ​គាស់​ចាក់​គ្រាប់​ចេញ ភ្លាមនោះ​គាត់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​មកជួយ​ពិនិត្យ​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា ជនសង្ស័យ​អាចមាន​គ្នា​ពី​២​ទៅ​៣​នាក់ ហើយ​បើ​ពិនិត្យមើល​កន្លែងកើតហេតុ​ឃើញថា​ជនសង្ស័យ​ម្នាក់​មើលផ្លូវ​២​នាក់ ចូលធ្វើ​សកម្មភាព​។ ជនសង្ស័យ​បានគាស់​បំបាក់​ឈើ​បង្អួច​និង​ចម្រឹង​ដែក​អស់​ចំនួន​២​រួច​ម្នាក់ ចូលក្នុង​បន្ទប់​យក​ម៉ូតូ និង​ម្នាក់ទៀត​គាស់​សោ​ទ្វារ​។ ក្រោយពី​គេ​អូស​ម៉ូតូ​ចេញពី​ក្នុង​បន្ទប់​បាន​ហើយ​គឺ​ជនសង្ស័យ​អត់​ចេញ តាមផ្លូវ​មុខ​ទេ គេ​ទៅ​ផ្លូវ​ក្រោយ​ផ្ទះ​រួច​បណ្តើរ​ម៉ូតូ​តាម​ផ្លូវលំ​ដីក្រហម​នោះ​ឲ្យ ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​ទើប​គេ​បញ្ឆេះ​ជិះ​ទៅ​កើត​បាត់ទៅ​៕

30-4-2014

 

Leave a Reply

(*) Required, Your email will not be published