នាយប៉ុស្តិ៍​សង្កាត់​ទួល​ល្វា ត្រូវ​រន្ទះបាញ់ បណ្តាល​ឲ្យ​សន្លប់​នៅនឹងកន្លែង​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ ហេតុការណ៍​គ្រោះធម្មជាតិ​មួយ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង ។ ករណី​រន្ទះបាញ់​នេះ​បានកើត​ឡើង ខណៈពេល​ជនរងគ្រោះ​កំពុង​ដាំដំឡូង​មី​ក្នុង​ចម្ការ​ស្របពេល​ផ្ទៃមេឃ​ស្រអាប់ ពពក​ពណ៌​ខ្មៅ​កល​ធ្លាក់ភ្លៀង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ចំណុច​បឹង​អូរ​ជាង ស្ថិតក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

 

​បុរស​ដែលជា​ជនរងគ្រោះ​ត្រូវ​រន្ទះបាញ់​នោះ​មានឈ្មោះ អ៊ុក សទ្ធា អាយុ​៣២​ឆ្នាំ ជា​នាយប៉ុស្តិ៍​សង្កាត់​ទួល​ល្វា មាន​ស្រុកកំណើត​ភូមិ​កសិករ ឃុំ​សំឡាញ ស្រុក​អង្គ​ជ័យ ខេត្តកំពត បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ទួល​ល្វា សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ផ្ទៃមេឃ​ស្រអាប់​ពពក​ពណ៌​ខ្មៅ រលឹម​តិចៗ​ផង​នោះ ជនរងគ្រោះ និង​បងប្អូន​ផ្សេងទៀត​កំពុង​ដាំដំឡូង​មី​ក្នុង ចម្ការ​របស់ខ្លួន​ក៏​ស្រាប់​តែមាន​ផ្លេកបន្ទោរ​ចាំង​មក​ចំ​ជនរងគ្រោះ រួច​ក៏​បាញ់​បណ្ដាល​ឲ្យ ខ្លួនប្រាណ​ជនរងគ្រោះ ពោរពេញ​ដោយ​ស្នាម​ជាំខ្មៅ​ពេញ​ខ្លួនប្រាណ ពិសេស​ត្រង់​ក្រោម​ក្រលៀន​ខាងស្តាំ និង​សន្លប់​នៅនឹងកន្លែង​។ ឃើញ​ដូច្នេះ​បងប្អូន​ក៏​ដឹក​តាម​រថយន្ត មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ៕

30-4-2014

 

Leave a Reply

(*) Required, Your email will not be published