ប្រទេសចិន ៖ តាមគេហទំព័រ Yahoo!News កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បានឱ្យដឹងថា កាលពីថ្ងៃពុធ តារាស្រីចិនឈ្មោះ ចាង ជីយី (Zhang Ziyi ) ទទួលបានពាន តារាស្រីឆ្នើមថ្មីបំផុតនៅក្នុងកម្មវិធីប្រគល់ពាន Tiantian Awards ដែលត្រូវបានរៀបចំ ធ្វើនៅ មហោស្រពភាពយន្ដអន្ដរជាតិលើក ទី៤ក្នុងទីក្រុងប៉េកាំង ។
នេះជាលើកទី១០ ហើយ ដែល តារាភាពយន្ដចិន ចាង ជីយី (Zhang Ziyi ) បានជាប់ជាតារាស្រីឆ្នើមដាច់គេសម្រាប់ការសម្ដែងរបស់ នាងនៅ ក្នុងភាពយន្ដភាគបែបក្បាច់គុនរឿង “The Grandmaster” របស់លោក វ័ង កាវៃ (Wong Kar Wai ) ៕