សាន សុ​ម៉ាលី រអា​ចិត្ត ត្បិត​បរាជ័យ​ស្នេហ៍​ផ្ទួនៗ​

, , Leave a comment

​រាជ​ធានីភ្នំពេញ​ ៖ តារា​សម្តែង​ស្រី សាន សុ​ម៉ាលី ហាក់​កំពុងតែជួបប្រទះ​នូវ​វិបត្តិ​សេ្ន​ហា​ដ៏​ធ្ងន់ធ្ងរ ព្រោះតែ​គូស្នេហ៍​សំណព្វចិត្ត បែក​បែរ​ទៅ​ស្រ​វ៉ា​យក​ស្រី​ថ្មី បញ្ឈឺចិត្ត ធ្វើ​ឲ្យ​នាង​គ្រាំគ្រា​ស្ទើរ​គាំងបេះដូង គ្មាន​ពេល​ល្ហែល្ហើយ រហូត​សម្រេចចិត្ត​បង្ហោះ​សារ​ជា​ភាសា​ខ្មែរ នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បង្កប់ន័យ​ឈឺចាប់ និង ស្តាយក្រោយ ដែល​មិន​ស្តាប់​តាម​គ្រួសារ​។​

 

​តារា​សម្តែង និយម​សម្ញែង​សាច់​ដើមទ្រូង​មូល​ក្បំ​បង្អួត​កន្លង់ៗ កញ្ញា សាន សុ​ម៉ាលី មួយរយៈ​ចុងក្រោយ​នេះ ត្រូវបាន​គេ​មើល ឃើញថា ទីផ្សារការងារ ហាក់​ពុំ​សូវ លេចធ្លោ​ខ្លាំង​នោះឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ តារា​ស្រី​រូបនេះ បែរជា​មាន ភាពលេច​ធ្លោ​ខ្លាំង លើ​រឿងអាស្រូវ​ស្នេហា មិន​ប្រាកដប្រជា ឬ​អាច​និយាយ បាន​ថា​ជា​ស្នេហា ភ្លើងចំបើង​។​

 

​តាមរយៈ​ពាក្យសម្តី សរសេរ​បង្ហោះ​នៅលើ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ហាក់​ស្តែង​ឲ្យ​ឃើញថា តារា​ស្រី​ដើមទ្រូង​មូល​ក្បំ កញ្ញា សាន សុ​ម៉ាលី កំពុងតែជួបប្រទះ នូវ​វិបត្តិ​សេ្ន​ហា​បែកបាក់​ឈឺចាប់​បំផុត​។ ក្នុងនោះ​សារ​ថ្មី នាង​ទើប​សរសេរ បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា "​មនុស្ស​យើង ពេល​លំបាក​បានដឹងថា មាន​មនុស្ស​ប៉ុន្មាន​អ្នក នៅ​ជិត​យើង​ទៅ ?…​ទេ​ពេលនេះ​ខ្ញុំ​សន្យារ ថា​ឈប់ គិត​អ្វីដែល​អត់​ប្រយោជន៍​ទៀតហើយ​..!" ។​

 

​សារ​ដដែល​នេះ បាន​បន្តថា "​ខ្ញុំ​អា​ឡូ​វ​(​ឥឡូវ​)​នេះ ដូចជា​ធ្ងន់​ណាស់ ..​ពិបាកចិត្ត​ណាស់ សឹង​នឹង​ដួល​ទៅ មុខ​លេង​រួច តែ​ខ្ញុំ​នឹង​ស៊ូ ដើម្បី​គ្រួសារ​ខ្ញុំ ហើយ​ឥឡូវ​នឹង​(​ហ្នឹង​)​ចង់​និយាយ ថា​សុំទោស ដែល​តែងតែ ឲ្យ​អ្នក ទាំងអស់គ្នា​ពិបាក​ដោយសា​ខ្ញុំ ឥឡូវ​ខ្ញុំ​អាណិត​ពួកគាត់​ណាស់ ពេល​ដឹង​ខ្ញុំ​លំបាក គាត់​តែងតែ​យល់ចិត្ត …​ខ្ញុំ​សុំទោស ខ្ញុំ​ឈប់​ឲ្យ​អ្នក​លំបាក​ទៀតហើយ ។ សន្យារ​នឹង​កែប្រែ និង​ស៊ូ​ស៊ូ​ស៊ូ មិន​ឲ្យ​ដួល​ទេ ទោះ​ឥឡូវ​ខ្ញុំ ពិបាក​មិច​ក៏ដោយ ចាប់ពី​ថ្ងៃនេះ​គ្មាន​អ្នកណា សំខាន់​ជាង​គ្រួសារ​ខ្ញុំ​ទេ​..!"​។​

 

​ជាការ​កត់សម្គាល់ កញ្ញា សាន សុ​ម៉ាលី ត្រូវបាន​គេ​ដឹង​ស្ទើរ​គ្រប់​ថា ជា​តារា​ស្រី​មួយរូប ដែល​មិន​សមប្រកប នឹង​រឿងរ៉ាវ​ជីវិត​គូ​ស្នេហា ព្រោះ​ជានិច្ចកាល​មនុស្ស ដែល​នាង​ស្រឡាញ់ តែងតែ​បញ្ចប់​ស្នេហ៍​ទៅវិញ ទាំង​ពាក់កណ្តាល​ទី ទើប​ជា​រឿង​យៗ គេ​តែង​បានឃើញ​នាង បញ្ចេញ​ពាក្យពេចន៍ ឈឺចាប់ បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​។ ម្យ៉ាងទៀត​ក៏ត្រូវ បាន​មហាជន ដាក់​ងារ​ឲ្យ​នាង​ថា "​ជា​តារា​ស្រី​អភ័ព្វ​ស្នេហ៍​"៕

29-4-2014 (1) 29-4-2014 (2) 29-4-2014 (3) 29-4-2014

 

Leave a Reply

(*) Required, Your email will not be published