រាជធានីភ្នំពេញ ៖ កាលពីម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ នៅចំណុចផ្ទះជួលលេខ១៧២ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីអ្នកមប្រើ បានជូតបោសសំអាតបន្ទប់ ប្រទះឃើញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល។
ស្ត្រីជនជាតិហូឡង់ម្នាក់ ដែលត្រូវជាម្តាយ បានដេកស្លាប់ក្នុងផ្ទះជួល ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងឃើញមានស្នាមឈាមពេញខ្លួន ហើយកូនស្រី អាយុ១ខួប រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង នៅជិតសពម្តាយ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ សពស្ត្រីជាជនជាតិហូឡង់នោះភ្លាម ក៏បានរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាន និងជំនាញ បានចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច្ច័យ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចសន្និដ្ឋានថា ជាករណីអ្វីនោះ នៅឡើយទេ តែសង្ស័យករណីឃាតកម្ម។ អាជ្ញាធរមានសមត្ថកិច្ច មិនបានឲ្យដឹងថា ស្ត្រីជាជនជាតិហូឡង់ និងកូនរបស់គាត់នោះ មានឈ្មោះអ្វី នៅឡើយទេ៕