បើក​គ្មាន​បម្រុង​ប្រយ័ត្ន រថយន្ត​យី​ឌុប ៣​បុក​គ្នា​

, , Leave a comment

​ខេត្ត​កំពង​ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ថ្នល់​បែក ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពីរ​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែមេសាឆ្នាំ​២០១៤ រវាង​រថយន្ដ​យី​ឌុប​៣​គ្រឿង​បុក​គ្នា តែ​សំណាង​គ្មាន​អ្នករបួស ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ដ​ហ៊ីយ៉ានដាយ​បាន​បើកបរ​ស្រប​ទិស​ជាមួយ​រថយន្ដ​យី​ឌុប​ដឹក​ដែក ពីរ​ត្បូង​ទៅ​ជើង​មកដល់​កន្លែងកើតហេតុ ក៏​បង្អន់ល្បឿន​ភ្លាមៗ ធ្វើ​ឲ្យ​រថយន្ដ​ដឹក​ដែក​មកពីរ​ក្រោយ​ចាប់​ប្រាំង​មិនទាន់ ក៏​បុក​កាង​ផ្នែក​ខាងក្រោយ​រថយន្ដ​ហ៊ីយ៉ានដាយ ហើយ​ជ្រុល​ទៅបុក​រថយន្ដ​យី​ឌុប​ដឹកស្រូវ​ដែល​កំពុង​បើកបរ​បញ្ច្រាស់​ទិស​គ្នា​ពេញទំហឹង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

 

​ក្រោយមក​ក៏​ពិនិត្យឃើញថា រថយន្ដ​ដឹក​ដែក​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ឯ រថយន្ដ​ដឹកស្រូវ​ខូចខាត​ដែក​កាង​ផ្នែក​ខាងមុខ​តិចតួច ដោយ​រថយន្ដ​យី​ឌុប​ដឹកស្រូវ​ពណ៌​ប្រ​ផះ​លាយ ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-0921 រថយន្ដ​យី​ឌុប​ដឹក​ដែក​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ធំ​3A-1122 ឯ​រថយន្ដ​ហី​យឹ​ន​ដាយ​ពណ៌​សលាយ​ត្រួយ​ចេក ចំនុះ​៥​តោន ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 3A-0636 ៕

 29-4-2014 (3)

29-4-2014 (4) 29-4-2014 (2) 29-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published