បែកគំនិត​លួច មិន​សិក្សា​ស្ថានភាព ត្រូវ​ម្ចាស់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​គគីរ​ក្រោយពី​ជនសង្ស័យ​រួប​នេះ​លួច​ម៉ាស៊ីនបូមទឹក ។ ករណីនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧ខែមេសា ឆ្នាំ​២០១៤ នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

 

​ជនសង្ស័យ​មាន ឈ្មោះ ឆេង រដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​កម្មករ​មាន​ទីលំនៅ​ភូមិ​ច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ នូ ស្រីមុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​ជនសង្ស័យ ។​

 

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជនសង្ស័យ​លួច​ម៉ាស៊ីនបូមទឹក​បាន​ហើយ ក៏​យកទៅ​លាក់ទុក​ក្នុងព្រៃ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែមេសា ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​បងប្រុស​របស់ខ្លួន​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​កណ្តាល 1F-6467 ។ បន្ទាប់​ខ្ចី​ម៉ូតូ​បាន​ជនសង្ស័យ​បាន​យកមក​ដឹក​ម៉ាស៊ីន​ដែល​លួចបាន​ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ គាប់​ជួន​ពេលនោះ​ប្តី​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ឃើញ​មុខសញ្ញា និង​ស្គាល់​ច្បាស់​ថា ជា​ម៉ាស៊ីនបូមទឹក​របស់ខ្លួន​រួច​ក៏​ស្ទាក់ចាប់​ប្រគល់​ឲ្យ​នគរបាល ប៉ុស្តិ៍​ចាត់ការ​តាម នីតិវិធី ។​

 

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបញ្ជូន​មកកាន់​អធិកា​រដ្ឋា​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

29-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published