ដើម្បី​បំពេញ​តណ្ហា ជនសង្ស័យ សន្យា​ខ្យល់ ល្បួង​នារី​កម្មការិនី ទៅ​រំលោភ​រហូតដល់​បានសម្រេច

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយ​អំណាច​នៃ​ក្តី​ស្រឡាញ់ បានធ្វើ​ឲ្យ​នារី​ម្នា​ក់បាន​ធ្លាក់​រណ្តៅ​តណ្ហា នៃ​ការ​លួងលោម​ចាប់រំលោភ​នាង​បានសម្រេច រ​ហូ​ត​ដ​ល់​​មាន​ផ្ទៃពោះ​៥​ខែ​៥​ថ្ងៃ ទើប​បែកការ​ដល់​ឪពុកម្តាយ​ទៅប្តឹង​សមត្ថកិច្ច​ជួយ​ដោះស្រាយ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

 

​នារី​រងគ្រោះ​បាន​រៀបរាប់​ទាំង​អួល​ដើម​.​កថា នាង​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ ហេង អាយុ​២០​ឆ្នាំ មុខរបរ​ជាជាង​ប៉ះ​កង់ឡាន និង​ស្នាក់​នៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ខាងលិច​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មុនពេល​កើតហេតុ រូបនាង​បានចេញ​ពី​ធ្វើ​ការងារ​រោងចក្រ ស្ថិតនៅ​ខាងលិច​ផ្សារ​ជម្ពូ​វ័ន​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ក្នុង​ខែតុលា ឆ្នាំ​២០១៣ នាង​បាន​ដើរមក​រង់ចាំ​រថយន្ត​ដឹក​កម្មករ​ជិះ​ត្រឡប់​ទៅ​បន្ទប់​ជួល នាង​ឈរ​នៅមុខ​រោង​ជា​កន្លែង​ប៉ះ​កង់​រថយន្ត​រប​ស់បុរ​ស​ឈ្មោះ ហេង នៅពេលដែល​នាង​ឈរ​នៅ​ម្នាក់ឯង ឆ្លៀតឱកាស​ពេលនោះ​បុរស​ខាងលើ​បាន​ចេញមក​និយាយ​ផ្តោះផ្តង ហើយ​ចាប់​អូស​ដៃ​នាង​យកទៅ​សេព​ស​ន្ទ​វៈ រហូត​បានសម្រេច ហើយ​បាន​និយាយថា ហាម​និយាយប្រាប់​អ្នកណា​ទាំងអស់ ថ្វី​ត្បិត​រូបគេ​មានការ​ជ្រុលជ្រួស​ប្រពៃណី​ក៏ពិតមែន តែ​ចាំ​រូប​គ​ហៅ​ចាស់ទុំ ឲ្យ​ចូល​ស្តីដណ្តឹង​។ តែ​ដោយ​ការជឿ​ស្លុង​ទៅនឹង​ការ​លួងលោម​បោក​បញ្ឆោត​ពី​បុរស​កំហូច នាង​សុខចិត្ត​លាក់កំបាំង​រឿងរ៉ាវ ដែល​បុរស​រូបនេះ បាន​ប្រព្រឹត្ត​មកលើ​រូបនាង ចំពោះ​ឪពុកម្តាយ រង់ចាំ​តាមតែ​អ្វី ដែល​ប្រុស​បាន​សន្យា រហូតដល់​មាន​ផ្ទៃពោះ​៥​ខែ ៥​ថ្ងៃ ទើប​បែក​រឿងរ៉ាវ​ដល់​ឪ​ម៉ែ ឃើញ​ពោះ​កាន់តែ​ធំ​ឡើងៗ ។​

 

​បន្ទាប់ពី​ឪពុកម្តាយ​ដឹង​រឿងរ៉ាវ​របស់​កូនស្រី​សព្វគ្រប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ នាង​ត្រូវបាន​ម្តាយ​នាំទៅ​ប្តឹង​នៅ​សាលាសង្កាត់​ចោមចៅ​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ​ដល់​រូបនាង​ផង ត្បិត​អី​នាង​ចាញ់បោក​ប្រុស​ព្រាន​បាន​ប្រា​ណហើយ​បោកប្រាស់​គេចខ្លួនបាត់ ៕

29-4-2014

 

Leave a Reply

(*) Required, Your email will not be published