រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែមេសា ២០១៤ វេលាម៉ោង៥និង២០នាទីល្ងាច នៅក្នុងមណ្ឌលកម្សាន្តសួនសុបិន្តចំការព្រីងជារបស់លោក ឧកញាទ្រី ហេង ស្ថិតក្នុងភូមិច្រែសសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញមានមនុស្សប្រុស- ស្រីបួននាក់ បានរងរបួសធ្ងន់និងស្រាលដោយសារជិះរថភ្លើងកំសាន្តតែដាច់ទូរទេះភ្លើងធ្លាក់មកដី ខណះពួកគេទាំងបួននាក់កំពុងជិះរទេះភ្លើងលេងក្នុងមណ្ឌលកម្សាន្ត សួនសុបិន្តចំការព្រីង ។
ប្រភពព័តមានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កាលពីវេលាខាងលើគឺជនរងគ្រោះ បួននាក់ស្រីពីរប្រុសពីរជាសង្សារនិងគ្នាបានឡើងជិះរថភ្លើងកំសាន្ត ខណះពេលកំពុងតែជិះស្រាប់តែរទេះភ្លើងនោះដាច់កន្ត្រកហើយធ្លាក់ទូរ រថភ្លើងមកដល់ដី បណ្តាលឱ្យគូរសង្សារដែលជិះក្នុងទូររថភ្លើងដែលដាច់ធ្លាក់នេះ រងរបួសធ្ងន់ស្រាល។ ជនរងគ្រោះទាំងបួននាក់ នោះគឺ១.ឈ្មោះលី ម៉ានុត ភេទប្រុស អាយុ២៧ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យន័រតុន ស្នាក់នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ របូសធ្ងន់, ទី២.ឈ្មោះ គឹម សឿន ភេទស្រី អាយុ២៣ឆ្នាំ ជាកម្មការនីកាត់ដេរ ។ទី៣.ឈ្មោះជុំ សុខុម អាយុ ១៩ឆ្នាំ ភេទប្រុស និងជនរងគ្រោះទី៤. ឈ្មោះ ភឿក ស្រីភក្ត្រ័ ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕