រតនៈ ពិសី សម្ញែង​បានត្រឹមតែ​ប៉ុណ្ណឹង​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា រតនៈ ពិសី បាន​បន្សាត់​ខ្លួន​ចូលប្រឡូក​សិល្បៈ​ជិត​៤​ឆ្នាំ​មកហើយ អ្វីដែល​នាង​ទន្ទឹង​នឹក​រង់ចាំ​មកដល់​ថ្ងៃនេះ គឺ​ប្រាថ្នា​ចង់​ក្លាយជា​តារាចម្រៀង​អាជីព​ម្នាក់ និង​មាន​ទ្រនំ​មួយ​ច្រៀង​នឹង​គេ​។ ទើបតែ​មកដល់​ឆ្នាំ​២០១៣ នាង​បាន​សម​ដូច​បំណង ខណៈដែល​នាង​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ថ្មី​មួយ គឺ​ផលិតកម្ម RGB ដែល​ទើប​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ ២០១៣ នោះដែរ​។​

 

​ទោះជា​យ៉ាង​ក្តី​កញ្ញា រតនៈ ពិសី នៅ​មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់​នៅឡើយ​ទេ​ថា នៅពេលដែល​បទ​ចម្រៀង​របស់​នាង​ចេញលក់​នៅលើ​ទីផ្សារ តើ​នាង​អាចនឹងទទួល​បានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ក៏ដូចជា​មិត្តៗ​យុវវ័យ​កម្រិតណា​នោះទេ ព្រោះនេះ​ជា​លើកដំបូង​របស់​នាង​ដែល​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ថត​ជា​បទ​ចម្រៀង​ដាក់​ឌី​ស​។​

 

​កញ្ញា រតនៈ ពិសី បន្ត​ឱ្យដឹងថា សព្វថ្ងៃ​នាង​ក៏មាន​ការងារ​មមាញឹក​គួរសម​ជាមួយនឹង​ការចេញ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​នានា របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​។ លើសពីនេះ​នាង​ក៏​កំពុងតែ​ត្រៀមខ្លួន​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ខែសីហា​ឆ្នាំ​២០១៤ ខាងមុខ បន្ទាប់ពី​បរាជ័យ​ក្នុងការ​សម្ភាសន៍​លើកទីមួយ​នៅ​ស្ថានទូត​អូស្ត្រាលី​នៅ កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅ​។​

 

​ពិសី​បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​សន្ធរម៉ុក​។​សព្វថ្ងៃ នាង​កំពុង​សិក្សា​ភាសាបរទេស​បន្ថែម​។ ទៅ​ថ្ងៃ​អនាគត ពិសី ចង់​ក្លាយជា​តារាចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​មួយរូប និង​ចង់​មាន​អាជីព​ក្រៅ​សិល្បៈ​មួយ គឺ​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន ក្នុង​ទ្រង់ទ្រាយ​ធំ​ល្មម​៕

28-4-2014 (1)

28-4-2014 (3) 28-4-2014  28-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published