ទំនេរ​ពី​សិក្សា ចេញ​ឆក់ ក្រែង​បាន​ប្រាក់ចំណូល​បន្ថែម តែ​ទទួលបាន​ត្រឹម​កណ្តាប់ដៃ កណ្តាប់​ជើង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ វាយ​មួយ​ដៃ មួយ​ជើង ស្ទើរ​ស្លាប់​ស្ទើរ​រស់ ខណៈដែល​ជននេះ​បានធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក ពី​នារី​រងគ្រោះ​ហើយ​ជិះ​ម៉ូតូ​គេច តែ​សំណាងអាក្រក់​ទាក់​ដៃចង្កូត​ដួល ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី​ភូមិ​យើង ស្ថិតនៅ​តាមផ្លូវ​លេខ​៥១៦ កែង​៣១៥ ក្រុម​៣៤ ភូមិ​៨ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជុំ លី​ណា អាយុ​១៧​ឆ្នាំ​ជា​សិស្ស ថ្នាក់​ទី​៩ សេ វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្នាក់​នៅផ្ទះ​លេខ​៨៧​ផ្លូវ​៥៩២​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សំ បញ្ញា ហៅ ម៉េង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ផ្ទះ​គ្មាន​លេខ​ផ្លូវ​៥២៨ សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ សិស្ស វិទ្យាល័យ ជា ស៊ីម តាកែវ ស្នាក់នៅ​ភូមិ​កាច់​ត្រក សង្កាត់​លាយ​បូរ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​បាន​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-1665 បានធ្វើ​សកម្មភាព​ឆក់យក​ខ្សែ​.​ក​ប្លា​ទីន​មួយ​ខ្សែ​ទម្ងន់​១​ជី​កន្លះ​ពី​នារី​រងគ្រោះ ខណៈ​ជនរងគ្រោះ​ចេញពី​ហាង​បាយ​អា​នី​តា នៅ​ផ្សារ​៧​មករា មកដល់​ផ្សា​ធី​ខេ​។ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​ស្រាប់តែ​ប៉ះ​ជាមួយ​រថយន្ត បណ្ដាល​ឲ្យ​ដួល​តែម្តង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍ មួយ​ដៃ មួយ​ជើង មុនពេល​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​

 

​ក្រោយពី​ឃាត់​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ផ្លូវច្បាប់​៕

28-42014 (1) 28-42014

 

Leave a Reply

(*) Required, Your email will not be published